កីឡា
ជើងទី២ ពាន SEA V League ឥណ្ឌូណេស៊ី និងហ្វីលីពីន ផ្លាស់ប្តូរកីឡាករមួយចំនួន
ការប្រកួតពាន SEA V League ២០២៥ ជើងទី ២ នឹងឈានចូលមកដល់នៅថ្ងៃ ពុធ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ ស្អែកនេះ ខណៈក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានផ្លាស់ប្តូរសមាសភាពកីឡាករមួយចំនួន។

ជាការពិត ការប្រកួតជើងទី ១ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥ បានបញ្ចប់ជាស្ថាពរហើយ ក្នុងនោះក្រុមជម្រើសជាតិ ថៃ គឺជាក្រុមដណ្តើមបានមេដាយមាស។ ចំណែកក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ដណ្តើមបានមេដាយប្រាក់ និងក្រុមជម្រើជាតិ វៀតណាម ដណ្តើមបានមេដាយសំរឹទ្ធ។ ដោយឡែកក្រុម កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយឆ្លងកាត់ ៤ ប្រកួត បរាជ័យទាំង ៤ ប្រកួត។

ក្រឡេកមកមើលសមាសភាពកីឡាករតាមក្រុមនីមួយៗវិញ ឃើញថា មុនការប្រកួតជើងទី ២ មកដល់ ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី និង ហ្វីលីពីន បានផ្លាស់ប្តូរសមាជិកមួយចំនួន។ ចំណែកក្រុមជម្រើសជាតិ ៣ ផ្សេងទៀតដូចជា វៀតណាម ថៃ និង កម្ពុជា គឺមិនមានអ្វីប្រែប្រួលឡើយ។
ឥណ្ឌូណេស៊ី បានប្រែប្រួលកីឡាករ ២ នាក់ ក្នុងនោះពួកគេបានផ្លាស់ប្តូរអ្នកលេងតួនាទីស្មាត់ Doni Haryono ចេញ និងជំនួសវិញដោយកីឡាករ Agil Angga។ ចំណែកមួយរូបទៀត គឺអ្នកលេងតួនាទីលើកបាល់ Dio Zulfikri ចេញ និងជំនួសវិញ ដោយកីឡាករ Alfin Daniel។


រីឯក្រុមជម្រើសជាតិ ហ្វីលីពីន បានផ្លាស់ប្តូរកីឡាករមួយរូប គឺអ្នកលេងតំណែងលីប៊ើរ៉ូ Vince Lorenzo ចេញ និងជំនួសវិញដោយកូឡាករ Jack Kalingking។


គួរបញ្ជាក់ថា ការប្រកួតពាន SEA V League ជើងទី ២ នឹងចាប់ផ្តើមពីការប្រកួតពីថ្ងៃទី ១៦ ខែកក្កដា ដល់ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥។
ក្នុងនោះក្រុមជម្រើសជាតិ កម្ពុជា ត្រូវប្រកួតបើកឆាក ដោយជួបជាមួយក្រុមជម្រើសជាតិ វៀតណាម និងថ្ងៃទី ១៦ ខែកក្កដា, ប្រកួតទី ២ ជួប ថៃ ថ្ងៃទី ១៧ ខែកក្កដា, ប្រកួតទី ៣ ជួប ហ្វីលីពីន នៅថ្ងៃទី ១៨ ខែកក្កដា និងប្រកួតទី ៣ ជួបក្រុម ឥណ្ឌូណេស៊ី នៅថ្ងៃទី ១៩ ខែកក្កដា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


