Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីព្រមានពីការចុះយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​នៅឆមាសទី២

បានផុស

នៅ

ធនាគារកណ្តាលសិង្ហបុរី បានព្រមាន​នៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់​បុរីរដ្ឋអាស៊ីអាគ្នេយ៍មួយ​នេះ នឹង​មាន​ភាពយឺតយ៉ាវ ដោយកំណើន​ស្ថិត​ក្នុងកម្រិតមធ្យមនៅឆមាសទី២ ធៀប​នឹងកំណើនរឹងមាំនៅឆមាសដើមឆ្នាំ។ នេះបើតាមការចុះផ្សាយ​បណ្ដាញព័ត៌មាន​ CNBC។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលជាធនាគារកណ្ដាលរបស់ប្រទេស បាននិយាយថា ខ្លួននឹងរក្សា​គោល​ជំហរគោលនយោបាយបច្ចុប្បន្ន ដោយលើកឡើងពីការព្រួយបារម្ភនៃភាពតានតឹងពាណិជ្ជកម្មសកល ជាពិសេសពីគោលនយោបាយពន្ធគយ​របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ​

MAS បាននិយាយថា វិស័យដែលទាក់ទងនឹងពាណិជ្ជកម្ម អាន​នឹង​ឃើញ​ពីការចុះខ្សោយ​មក​វិញ ខណៈធនាគារបានកត់សម្គាល់ផងដែរថា ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ មានភាពមិនច្បាស់លាស់ខ្លាំង។

MAS បាន​និយាយយ៉ាងដូច្នេះថា៖ «ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសិង្ហបុរី នៅតែស្ថិតក្រោមភាពមិនច្បាស់លាស់ដ៏​ធំ។ ​ការប្រែប្រួលនៃការចូលជាធរមាន​នៃ​អត្រាពន្ធ​នៅទូទាំងពិភពលោក អាចជះឥទ្ធិពលដល់ដំណើរការនៃវិស័យ​នាំចេញរបស់​សិង្ហបុរី​»។

MAS បានបន្ថែមថា ការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ និងហានិភ័យភូមិសាស្ត្រនយោបាយ អាចធ្វើ​ឱ្យ​ការធ្លាក់​ចុះ​នៃពិភពលោកកាន់តែអាក្រក់ និងដាក់សម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចរបស់​សិង្ហបុរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម