ព័ត៌មានជាតិ
កម្ពុជាកំពុងជំរុញការបោះសញ្ញាបណ្ណបៃតងដើម្បីលើកកម្ពស់វិស័យមូលបត្រ
និយ័តករមូលបត្រកម្ពុជា (SERC) បានឱ្យដឹងថា ខ្លួនកំពុងសហការជាមួយបណ្តាដៃគូរអភិវឌ្ឍន៍សំខាន់ៗក្នុងការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាធ្វើការបោះផ្សាយសញ្ញាបណ្ណបៃតង ក្នុងគោលបំណងដើម្បីជំរុញការធ្វើពាណិជ្ជកម្មបៃតងនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីមួយកាលពីថ្ងៃទី២៨ ខែកក្កដា លោក ស៊ូ សុជាតិ អគ្គនាយកនៃ SERC ថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ជាពិសេសពាក់ព័ន្ធសញ្ញាបណ្ណពាក់ព័ន្ធនឹងចីរភាពនៅកម្ពុជា ន.ម.ក. រួមជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UNESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដោយមានកិច្ចសហការជាមួយមូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាសមាជិកនៃសហគមន៍កម្មវិធី CSBA បានដាក់ឱ្យដំណើការកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA) ក្នុងគោលបំណងដើម្បីជំរុញ និងផ្ដល់នូវជំនួយបច្ចេកទេសដល់ក្រុមហ៊ុនដែលមានបំណងបោះផ្សាយសញ្ញាបណ្ណពាក់ព័ន្ធនឹងចីរភាព។
លោកថា ៖«តាមរយៈកម្មវិធី CSBA ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) និងក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក បានបោះផ្សាយលក់សញ្ញាបណ្ណបៃតងដោយជោគជ័យនៅកម្ពុជា និងបានប្រមូលសាច់ប្រាក់សរុបប្រមាណ ៦០ លានដុល្លារអាម៉េរិក និងក្រុមហ៊ុនចំនួន ២ ផ្សេងទៀត កំពុងស្ថិតក្នុងនីតិវិធីបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ CGCC ដែលនឹងចូលរួមជាសមាជិកថ្មីនៅក្នុងសហគមន៍កម្មវិធី CSBA ដោយការចូលរួមរបស់ CGCC គឺជាជំហានសំខាន់ក្នុងបេសកកម្មរួមដើម្បីលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព និងអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាកម្លាំងជំរុញមួយបន្ថែមក្នុងការសម្រេចគោលបំណងទាំងនេះ»។

បើយោងតាម SERC នាពេលបច្ចុប្បន្ន កម្ពុជាមានផលិតផលចំនួន ៥ នៅលើទីផ្សារមូលបត្រកម្ពុជា រួមមានមូលបត្រកម្មសិទ្ធិ ដែលហៅថាភាគហ៊ុន, មូលបត្របំណុល ដែលហៅថាសញ្ញាបណ្ណ, មូលនិធិនៃគម្រោងវិនិយោគរួម ឧបករណ៍និស្សន្ទ និងទ្រព្យឌីជីថល ខណៈដែលឧបករណ៍ និងសេវាថ្មីៗផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ និងនឹងត្រូវដាក់ឱ្យដំណើរការជាបន្តបន្ទាប់។
បើយោងតាម SERC នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ២៥ ដែលក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់មូលបត្របំណុល ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលស្របតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារជិត ៥៤០លានដុល្លារ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


