ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ៖ ពន្ធ ត្រាំ បង្កើនលំហូរទំនិញពីចិន ឥណ្ឌា និងអាមេរិក ប៉ះពាល់អាជីវកម្មក្នុងស្រុក
អ្នកជំនាញថៃបានព្រមានថា គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបង្កើនលំហូរទំនិញពីប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលអះអាចបង្កផលប៉ះពាល់សម្រាប់អាជីវកម្មក្នុងស្រុកថៃ។

តាមការចុះផ្សាយរបស់កាសែត The Nation លោក Pramook Chetphongsathorn នាយកប្រតិបត្តិនៃក្រុមហ៊ុន PJUS GROUP និងជាទីប្រឹក្សាកិត្តិយសនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ បានប្រាប់កាសែត Thansettakij ថា បច្ចុប្បន្ន ទំនិញចិននាំចេញទៅអាមេរិកត្រូវជាប់ពន្ធត្រឹម ៣០ ភាគរយ ត្រឹមថ្ងៃទី ១២ សីហា។ ប៉ុន្តែផុតពីនោះ ទំនិញចិនអាចនឹងជាប់ពន្ធ ១៤៥ ភាគរយ តាមអត្រាចាស់ បើការចរចាពន្ធអាមេរិក-ចិន មិនបានសម្រេច។
ជាមួយគ្នានោះ អាមេរិកក៏ដាក់ពន្ធប្រមាណ ២៥ ភាគរយ លើឥណ្ឌា ផងដែរ ហើយកាលពីថ្ងៃពុធលោក ត្រាំ បានបន្ថែម ២៥ ភាគរយ ពីលើនោះទៀត។
លោក Pramook បានពន្យល់ថា នៅពេលដែលពន្ធកើនឡើង ទំនិញពីចិន និងឥណ្ឌា ទៅសហរដ្ឋអាមេរិកនឹងធ្លាក់ចុះ ប៉ុន្តែទំនិញទាំងនោះនឹងហូរកាន់តែច្រើនទៅកាន់ប្រទេសជាទីផ្សារជំនួសវិញ។

អ្នកជំនាញដដែលបានលើកឡើងថា ប្រទេសថៃរំពឹងថានឹងក្លាយជាគោលដៅសំខាន់ សម្រាប់ទំនិញរកទីផ្សារជំនួស ទាំងពីប្រទេសចិន និងឥណ្ឌា។ លើសពីនេះ ថៃក៏អាចនឹងឃើញពីកំណើននៃការនាំចូលពីសហរដ្ឋអាមេរិកផងដែរ នៅពេលដែលថៃបើកទីផ្សារស្ទើរទាំងស្រុងសម្រាប់អាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយរដ្ឋបាល ត្រាំ ដែលសម្រេចបាននូវការទម្លាក់ពន្ធមកត្រឹម ១៩ ភាគរយ កាលពីចុងខែកក្កដា។
គួរគូសបញ្ជាក់ថា អ្នកជំនាញបានព្រមានថា អាជីវកម្មក្នុងស្រុកថៃអាចនឹងរងនូវការប្រកួតប្រជែងកាន់តែខ្លាំង ដោយសារលំហូរទំនិញពីបរទេស ជាពិសេសទំនិញថោកៗពីចិន។ ឧស្សាហកម្មមួយចំនួនដូចជាសាច់ជ្រូក គោ និងមាន់ បានសម្ដែងក្ដីបារម្ភខ្លាំង ក្រោយឮថា ថៃអាចបើកទីផ្សារសម្រាប់សាច់ពីអាមេរិក។ លំហូរទំនិញច្រើនពីបរទេស អាចធ្វើឱ្យអាជីវកម្មថៃពិបាកប្រកួតប្រជែង ឬបិទដំណើរការតែម្ដង ប៉ះពាល់ដល់ប្រាក់ចំណូល និងបាត់បង់ការងារជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


