ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករថៃអាចធ្លាក់ចុះជាគំហុក បើឥណ្ឌាបញ្ចេញអង្ករ ២០ លានតោន ពីក្នុងស្តុកតាមគម្រោង
សមាគមអ្នកនាំចេញអង្ករថៃ បានព្រមានថា តម្លៃអង្ករថៃទំនងជានឹងធ្លាក់ចុះខ្លាំងបន្ថែមទៀតនៅខែក្រោយ ប្រសិនបើរដ្ឋាភិបាលឥណ្ឌាបញ្ចេញអង្ករចំនួន ២០ លានតោនពីក្នុងស្តុករបស់ខ្លួន ទៅតាមផែនការដែលប្រកាសឡើងកាលពីចុងខែមុន។

តាមការចុះផ្សាយរបស់កាសែត The Nation ប្រធានកិត្តិយសសមាគម លោក Chukiart Opaswong បាននិយាយថា ផែនការរបស់ឥណ្ឌា នឹងធ្វើឱ្យការប្រកួតប្រជែងអង្កររបស់ថៃលើទីផ្សារអន្តរជាតិកាន់តែចុះខ្សោយ ដែលធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះ មិនថាក្នុងស្រុក ហើយបង្កើតបានជាផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កសិករ។
អ្នកជំនាញដដែល បានឱ្យដឹងថា ឥណ្ឌាដកអង្ករពីក្នុងស្តុកដើម្បីជម្រះកន្លែងសម្រាប់ដាក់អង្ករថ្មី ក្រោយខ្លួនប្រមូលទិញស្រូវពីកសិកររបស់ខ្លួនក្នុងរដូវប្រមូលផលថ្មី។ យោងតាមសេចក្ដីរាយការណ៍នានា ការបញ្ចេញអង្ករពីក្នុងស្រុកតាមរយៈ៖ ការលក់ទៅឱ្យក្រុមហ៊ុនផលិតអេតាណុល ការចែកចាយទៅឱ្យជនក្រីក្រ និងការលក់ទៅឱ្យឈ្មួញទិញអង្ករសម្រាប់នាំចេញ។
ការណ៍គួរឱ្យកត់សម្គាល់នោះ លោក Chukiart បានអះអាងថា៖ «យើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឮបរិមាណនេះ (២០ លានតោន) ដោយសារតែឥណ្ឌាបានកំណត់តម្លៃលក់របស់ខ្លួនត្រឹមតែ ២៣០ ដុល្លារ/តោន»។ អ្នកនាំចេញឥណ្ឌាអាចចំណាយ ៣០ ដុល្លារបន្ថែមពីលើនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពតាមស្តង់ដារនាំចេញ ដែលអាចឱ្យតម្លៃចុងក្រោយលក់នៅចន្លោះពី ២៨០-៣០០ ដុល្លារ/តោន ដែលនេះទាបជាងតម្លៃទីផ្សារអង្កររបស់ថៃនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ន ថៃនាំចេញអង្ករបាក់ ៥ ភាគរយ ក្នុងតម្លៃ ៣៦៥-៣៧០ ដុល្លារ/តោន។ តម្លៃទាំងនេះ មានន័យថា កសិករថៃអាចលក់ស្រូវបានត្រឹមតែ ៥ ០០០- ៦ ០០០ បាត/តោន ប៉ុណ្ណោះ ធៀបនឹង ១១ ០០០-១២ ០០០ បាត/តោន កាលពីឆ្នាំំមុន។
លោក Chukiart បានបន្តទៀតថា ការផ្គត់ផ្គង់នៅលើទីផ្សារសកលនឹងកើនឡើងបន្ថែមទៀត ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង ដែលអាចធ្វើឱ្យតម្លៃអង្ករអន្តរជាតិបន្តធ្លាក់ចុះ ចំពេលដែលឥណ្ឌូណេស៊ី និងហ្វីលីពីន កាត់បន្ថយ ឬបិទការនាំចូលអង្ករ។ ការធ្លាក់ចុះនេះ នឹងប៉ះពាល់ដល់បណ្ដាប្រទេសនាំចេញអង្ករធំៗ រួមទាំងវៀតណាម ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


