សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបមួយទៀត នឹងមានវត្តមាននៅខេត្តកំពង់ឆ្នាំងឆាប់ៗ
បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងនឹងមានសហគមន៍កសិកម្មទំនើបទីមួយរបស់ខ្លួន គឺ «សហគមន៍កសិកម្មទំនើបខេមស៊ីដ» ដែលមានទីតាំងស្ថិតនៅក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើប «សហគមន៍កសិកម្មទំនើបខេមស៊ីដ» គ្រោងនឹងរៀបចំមហាសន្និបាតកំណើតរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងសមាជិកជាង ២០០ គ្រួសារ នៅលើផ្ទៃដីផលិតកម្មជិត ៥០០ហិកតា ដោយផ្តោតលើផលិតកម្ម និងការផ្គត់ផ្គង់មុខដំណាំ ២ ប្រភេទគឺ ស្រូវពូជ និងបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។
ក្នុងឱកាសនោះដែរ សហគមន៍ ក៏បានចុះកិច្ចព្រមព្រៀងទទួលយកជំនួយឥតសំណងភ្លាមៗពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ១៦ ម៉ឺនដុល្លារ (៤០% នៃទំហំផែនការវិនិយោគ) ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចវិនិយោគលើឡសម្ងួត ឃ្លាំងស្តុកពូជស្រូវ ម៉ាស៊ីនច្រូត ឡានដឹកជញ្ជូន ផ្ទះសំណាញ់ ៤៨ ខ្នង និងឧបករណ៍សម្ភារៈផលិតកម្មផ្សេងៗទៀត។

សូមជម្រាបថា យោងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយគាមទ្រទុនបង្វិលដល់សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ឥណទានចំនួន ៥៥ ០០០ ០០០ ដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបសម្រាប់រយៈពេល ៣ ឆ្នាំ គឺ ឆ្នាំ២០២៥-២០២៧៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


