សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញការចាប់យកនវានុវត្តន៍ និងស្តង់ដាក្នុងការអភិវឌ្ឍឧស្សាហកម្មស្រូវ-អង្ករកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីនៃនវានុវត្តន៍ និងស្តង់ដា ក្នុងការពង្រឹងឧស្សាហកម្មស្រូវអង្កររបស់កម្ពុជា នៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤។

លោករដ្ឋមន្ត្រីបានអបអរសាទរចំពោះថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ និងការដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០”។
លោក ហែម វណ្ណឌីបានលើកឡើងថា៖ “សមត្ថភាពផលិតស្រូវអង្ករ ការកិន និងការកែច្នៃទៅជាផលិតផលមានតម្លៃបន្ថែម ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ព្រមជាមួយភាពប្រជែងឈ្នះផ្សេងទៀត និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ គឺជានិមិត្តរូបនៃមោទនភាពសម្រាប់វិស័យដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចជាតិ។”
លោក ហែម វណ្ណឌី បានរំលេចការរួមចំណែករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់ឧស្សាហកម្មស្រូវអង្ករ រួមទាំងការងារសុវត្ថិភាពនិងបច្ចេកទេសផលិតកម្ម ការលើកកម្ពស់ផលិតភាពតាម រយៈគ្រឿងម៉ាស៊ីនទំនើបៗ និងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសធុនតូចនិងមធ្យម។

លោករដ្ឋមន្ត្រីបានជំរុញ និងលើកទឹកចិត្តក្រសួង-ស្ថាប័ន ដែលជាប្រធានគណៈកម្មការបច្ចេកទេសពាក់ព័ន្ធឧស្សាហកម្មស្រូវអង្ករនៃក្រុមប្រឹក្សាស្តង់ដារជាតិ និងផ្នែកឯកជន ឱ្យចូលរួមអភិវឌ្ឍស្តង់ដាថ្មីៗបន្ថែមទៀតសម្រាប់ផលិតផលអង្ករ និងស្រឡាយផលិតផលពីអង្ករ។
កំណែទម្រង់ថ្មីៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍ ដូចជាការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានសមត្ថភាពធ្វើតេស្តវិភាគជាអន្តរជាតិ និងការសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ មានគោលដៅបង្កើនភាពប្រកួតប្រជែង និងជំរុញការនាំចេញ រួមទាំងផលិតផលអង្កររបស់កម្ពុជា។

ក្រសួងឧស្សាហកម្មបានតម្រង់ទិស និងកំណត់យក “បច្ចេកវិទ្យាម្ហូបអាហារ” ជាអាទិភាពមួយរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្រសួងក៏កំពុងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន វិស័យឧត្តមសិក្សាស្រាវជ្រាវ និងវិស័យសាធារណៈនានា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការពង្រឹងសក្តានុពលនៃវិស័យកសិឧស្សាហកម្ម ចំណីអាហារ ភេសជ្ជៈ និងលើកម្ពស់អធិបតេយ្យភាពស្បៀងអាហារ និងសន្តិសុខស្បៀងរបស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


