ព័ត៌មានអន្ដរជាតិ
ថៃគ្រោងកាត់ពន្ធលើទំនិញអាមេរិក ១០ ០០០ មុខ ដោយអាចខាតចំណូលពន្ធ ៨ ប៊ីលានបាត
អគ្គនាយករងនៃនាយកដ្ឋានគយថៃ លោក Yutana Phoolpipat បានឱ្យដឹងថា នាយកដ្ឋានកំពុងធ្វើវិសោធនកម្មបទប្បញ្ញត្តិដើម្បីដកពន្ធនាំចូលលើទំនិញមកពីសហរដ្ឋអាមេរិក ជាង ១០ ០០០ មុខ ស្របតាមកិច្ចព្រមព្រៀងគោលនយោបាយពន្ធអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃសុក្រ។

ការដកពន្ធរំពឹងថានឹងធ្វើឱ្យឆ្នាំសារពើពន្ធ ២០២៦ ខាតបង់ប្រាក់ចំណូលពីពន្ធគយចំនួន ៨ ប៊ីលានបាត (២៤៧ លានដុល្លារ) ខណៈបច្ចុប្បន្ន នាយកដ្ឋានគយប្រមូលពន្ធនាំចូលពីអាមេរិកជាមធ្យម ២០ ប៊ីលានបាត/ឆ្នាំ។ នេះបើតាមលោក Yutana។
ទាក់ទងនឹង «តម្រូវការវត្ថុធាតុដើមក្នុងស្រុក» សម្រាប់ផលិតផលនាំចេញទៅកាន់សហរដ្ឋអាមេរិក ថៃត្រូវប្រាកដថា ផលិតផលរបស់ខ្លួនផ្សំឡើងដោយវត្ថុធាតុដើម ឬដំណើរការផលិតក្នុងស្រុករហូតដល់ ៤០ ភាគរយ។ ទោះយ៉ាងណាក៏ដោយ ក្រោមកិច្ចព្រមព្រៀងដែលបានកែសម្រួល សហរដ្ឋអាមេរិកគ្រោងនឹងដំឡើងកម្រិតនេះដល់ ៥០ ភាគរយ ក្រោមកិច្ចប្រឹងប្រែងប្រឆាំងការដឹកទំនិញឆ្លងកាត់ ដើម្បីគេចពន្ធអាមេរិក (Transshipment)។
ទោះបីជាមានច្បាប់តឹងរ៉ឹងក៏ដោយ ក៏នាយកដ្ឋានគយមានទំនុកចិត្តថា អាជីវកម្មថៃអាចសម្របខ្លួនបាន ខណៈនាយកដ្ឋានបានចាប់ផ្តើមការសម្របសម្រួលជាមួយក្រុមហ៊ុនផលិតរួចហើយ ដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរនេះ ហើយវានឹងពង្រឹងផលិតកម្មក្នុងស្រុក និងនាំមកនូវអត្ថប្រយោជន៍រយៈពេលវែងដល់ទាំងឧស្សាហកម្មក្នុងស្រុក និងសេដ្ឋកិច្ចជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


