ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះមកវិញ ក្រោយ OPEC+ ពិចារណាដំឡើងផលិតកម្មថ្មី
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះមកវិញជាបន្តបន្ទាប់ទាំងថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីមានសេចក្ដីរាយការណ៍ថា អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ពិចារណាថ្មីលើការដំឡើងផលិតកម្មប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent និងប្រេងអាមេរិកម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះជាង ២ ភាគរយ ពេលបិទបញ្ចប់ការជួញដូរកាលពីថ្ងៃពុធ។
ហើយនៅព្រឹកថ្ងៃពុធនេះ តម្លៃប្រេង Brent បានបន្តធ្លាក់ចុះ ២៧ សេន ឬ ០,៤០ ភាគរយ ដល់ ៦៧,៣៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹក ម៉ោងនៅក្រុងហុងកុង។ ចំណែកឯប្រេងម៉ាក WTI វិញ បានបន្តធ្លាក់ចុះ ២៧ សេន ឬ ០,៤៤ ភាគរយ ដោយជួញដូរនៅត្រឹម ៦៣,៦៩ ដុល្លារ/បារ៉ែល។
តាមសម្ដីប្រភពប្រាប់រ៉យទ័រកាលពីថ្ងៃពុធ OPEC+ បានជួបប្រជុំគ្នានៅថ្ងៃអាទិត្យ ហើយបានពិចារណាការដំឡើងផលិតកម្មនៅខែតុលា ដែលនេះរំពឹងថានឹងបង្កើនការផ្គត់ផ្គង់ ជាហេតុធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ ប្រេងកើនឡើងនៅដើមសប្ដាហ៍ ក្រោយពេលដែលអាមេរិកប្រកាសទណ្ឌកម្មថ្មីលើប្រេងរុស្ស៊ី។
ឥឡូវនេះ វិនិយោគិនកំពុងរងចាំមើលពីទិន្នន័យស្ដីពីស្ដុងប្រេងប្រចាំសប្ដាហ៍នៅសហរដ្ឋអាមេរិក ដើម្បីវិភាគពីតម្រូវការក្នុងប្រទេសដែលប្រើប្រេងច្រើនជាងគេបំផុតមួយនេះ ខណៈរដូវកាលធ្វើដំណើរកម្សាន្ត បានបិទបញ្ចប់(ក្រៅផ្លូវការ)ដើមខែកញ្ញា ដែលអាចធ្វើឱ្យតម្រូវការចុះខ្សោយជាងមុខ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


