សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៣,៦ ពាន់លាន ពីការនាំចេញកសិផលជាង ១០ លានតោន
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទិសដៅ៨៤ ប្រទេស សម្រេចបានជាង ១០,៣៧ លានតោន (១០ ៣៧៦ ០៣៣) កើនឡើង ៣៥,៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះផលិតផលស្រូវចំនួន ៤,៨ លានតោន និងអង្ករជាង ៤៩ ម៉ឺនតោន ព្រមទាំងផលិតផលក្រៅពីស្រូវ-អង្ករ ជាង ៥ លានតោន។
យោងតាមអគ្គនាយកដ្ឋានកសិកម្ម ទំហំទឹកប្រាក់ចំនួនជាង ៣,៦ ពាន់លានដុល្លារ ទទួលបានពីការនាំចេញកសិផល។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ការនាំចេញផលិតផលដំណាំនៅរយៈពេល ៨ ខែឆ្នាំនេះ មានកំណើន តែផលិតផលមួយចំនួនថយចុះ ដូចជាដំឡូងមីដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥,៣ ពាន់លានដុល្លារ ពីការនាំចេញកសិផលប្រមាណ ១២ លានតោន ទៅកាន់ ៩៥ ប្រទេស កើនឡើងជាង ៣ លានតោន ធៀបនឹងឆ្នាំ ២០២៣៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


