ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជិត ៣ ឆ្នាំ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃ បានបន្តធ្លាក់ចុះក្នុងរយៈពេល ៧ ខែជាប់ៗគ្នានៅខែសីហា ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣២ ខែ ចំពេលមានកង្វល់អំពីការស្ទុះងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ច អស្ថិរភាពនយោបាយ និងពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការស្ទង់មតិពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានរកឃើញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ថៃ បានធ្លាក់ចុះដល់ ៥០,១ ពិន្ទុ នៅខែសីហា ពី ៥១,៧ ពិន្ទុ នៅខែកក្កដា។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងមុនការបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាលពីសប្តាហ៍មុន។
សាកលវិទ្យាធិការ លោក Thanavath Phonvichai បាននិយាយប្រាប់អ្នកកាសែតក្រោយចេញរបាយការណ៍ស្ទង់មតិថា៖ «សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ បានបន្តធ្លាក់ចុះនៅគ្រប់វិស័យ ដោយបង្ហាញពីលទ្ធភាពនៃការធ្លាក់ចុះបន្ថែមទៀត ប្រសិនបើស្ថិរភាពនយោបាយធ្លាក់ចុះ ហើយសេដ្ឋកិច្ចមិនអាចងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោមវិធានការជំរុញរបស់រដ្ឋាភិបាល»។
លោកបានមានប្រសាសន៍ថា សមត្ថភាពរបស់រដ្ឋាភិបាលថ្មីក្នុងការផ្តល់នូវលទ្ធផលលេចធ្លោ និងជាក់ស្តែង នឹងក្លាយជាគន្លឹះដើម្បីបញ្រ្ចាស់ការធ្លាក់ចុះ។
ជាទូទៅ ការធ្លាក់ចុះទំនុកចិត្តអ្នកប្រើប្រាស់មានន័យថាអ្នកប្រើប្រាស់មិនសូវមានទំនុកចិត្តលើសេដ្ឋកិច្ច ដែលអាចឱ្យពួកកាត់បន្ថយចំណាយប្រាក់ ឬវិនិយោគ។ លោក Thanavath បានបន្តថា ទំនុកចិត្តអាចស្ទុះងើបឡើងវិញ ដោយសុទិដ្ឋិនិយមលើការដឹកនាំរបស់លោក Anutin ជានាយករដ្ឋមន្រ្តីថ្មី។
ក្រោយជាប់ឆ្នោតក្នុងសភា លោក Anutin បានបង្ហាញផែនការក្នុងការជំរុញសេដ្ឋកិច្ចទន់ខ្សោយថៃឱ្យងើបឡើងវិញតាមរយៈជម្រើសគណៈរដ្ឋមន្ត្រីរបស់លោក និងដោយសន្យាថានឹងនាំយកកម្មវិធីបង់ប្រាក់រួមគ្នាដ៏ពេញនិយម Khon La Khrueng មកវិញ។ កម្មវិធី Khon La Khrueng គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលដែលជួយចំណាយ ៥០ ភាគរយ លើការទិញទំនិញរបស់ពលរដ្ឋ។
សេដ្ឋកិច្ចថៃឆ្នាំនេះ រំពឹងថានឹងបន្តក្នុងកំណើនយឺតយ៉ាវ ត្រឹមចន្លោះ ១,៨-២៣ ភាគរយ ឆ្នាំនេះ ធៀបនឹងកំណើន ២,៥ ភាគរយ ឆ្នាំមុន។ បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសនេះ ប្រឈមនឹងបញ្ហាផ្សេងៗរួមទាំងបំណុលគ្រួសារខ្ពស់ វិបត្តិទេសចរណ៍ ពន្ធអាមេរិក ជម្លោះព្រំដែន និងវិបត្តិនយោបាយជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


