Connect with us

ព័ត៌មានអន្ដរជាតិ

ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ

បានផុស

នៅ

​សន្ទស្សន៍​ទំនុកចិត្តឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ កាលពីខែសីហា ដោយសារការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងស្រុក ការឡើងថ្លៃប្រាក់បាត និងពន្ធ​របស់សហរដ្ឋអាមេរិក​។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ស្ទង់មតិរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលចេញផ្សាយកាលពីថ្ងៃពុធ បាន​បង្ហាញថា សន្ទស្សន៍​ទំនុកចិត្តឧស្សាហកម្មថៃ បានធ្លាក់ចុះ​ពី ៨៦,៦ ពិន្ទុ នៅខែកក្កដា ដល់ ៨៦,៤ ពិន្ទុ ក្នុងខែសីហា​ ដែលនេះជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៧ ខែ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនពេលសភាបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រី កាលពីដើមខែ​កន្លងទៅ។

អនុប្រធាន FTI លោក Nava Chantanasurakon បានប្រាប់សន្និសីទសារព័ត៌មាន​ថា៖ «ចំណុចល្អដែលយើងជឿនោះគឺថា គណៈរដ្ឋមន្ត្រីនេះ(របស់លោក Anutin) មានអាណត្តិខ្លី ដែលនឹងធ្វើឱ្យរដ្ឋាភិបាល​ផ្តោត​លើការងារដោយ​យកចិត្តទុកដាក់»។

លោកបន្តថា៖ «ប្រសិនបើរដ្ឋាភិបាល​អាចផ្តល់អាទិភាព និងអនុវត្តសំណើរបស់វិស័យឯកជនប្រកបដោយប្រសិទ្ធភាព សន្ទស្សន៍គួរតែប្រសើរឡើងវិញជាងក្នុងខែសីហា»។

កន្លងមក​ លោក Anutin បាននិយាយថា លោកចង់ជំរុញសេដ្ឋកិច្ចដែល​កំពុងយ៉ាប់យ៉ឺន ហើយកាលពីថ្ងៃចន្ទបាន​បញ្ជាក់ថា លោកនឹងដោះស្រាយបញ្ហាកំណើនប្រាក់បាត ដែលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំ ហើយបង្កក្ដីបារម្ភពី​ផលប៉ះពាល់​លើ​ការនាំចេញ​ និងការប្រកួតប្រជែងរបស់ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម