សេដ្ឋកិច្ច
តម្លៃមាសបន្តបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មី នៅសប្ដាហ៍នេះ
តម្លៃហាងឆេងមាសបន្តបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ដោយបានហក់ឡើងដល់ជាង ៤ ៥៦៦ ដុល្លារ ក្នុងមួយតម្លឹង កាលពីថ្ងៃអង្គារ៍ ដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត នៅដំណាច់ឆ្នាំ ២០២៥។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងថា តម្លៃមាសបានកើនឡើងដល់ ៤៥៦៦ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់ ដោយសារតែពេលវេលានៅសល់ខ្លី នៅក្នុងឆ្នាំ ២០២៥ ហើយនៅសល់ការកាត់បន្ថយអត្រាការប្រាក់ ២ ដងទៀត នៅឆ្នាំនេះ បន្ទាប់ពីកាត់នៅថ្ងៃទី ១៨ ខែកញ្ញា ហើយគ្រោងនឹងកាត់ ២ ដងទៀត ធ្វើឱ្យគេគិតថា ជាឱកាសក្នុងការទិញមាសគឺល្អ ដោយសារតែប្រាក់ដុល្លារនឹងធ្លាក់ថ្លៃ។
លោក ឡុង សំណាង បន្ថែមថា៖ «មុនពេលការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសមានការកើនឡើងខ្លាំង ដោយសារតែឥទ្ធិពលនៃការបុកទិញច្រើនលើតម្លៃហាងឆេងមាស ហើយបន្ទាប់មកគឺមានការធ្លាក់ចុះបន្តិច ជាពិសេសគឺយប់ថ្ងៃ ១៨ ចំណុចនេះ គឺធនាគារ ឬវិនិយោគិនជាច្រើនគេកាត់យកផលចំណេញ គេលក់ចេញដើម្បីយកផលចំណេញ»។

ម្យ៉ាងទៀត ភាពតានតឹងនៃភូមិសាស្ត្រនយោយបាយ ក៏រំខានទៅដល់ដំណើរការសេដ្ឋកិច្ច ដែលធ្វើឱ្យតម្លៃមាសកើនឡើង។
តម្លៃមាសបានបើកផ្សារជួញដូរ ក្នុងតម្លៃ ៤៥៣៦ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥។ ហាងឆេងមាសក្នុងស្រុក នៅតាមបណ្ដាហារនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញ ក្នុងតម្លៃ ៤៥៣ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


