ព័ត៌មានជាតិ
ញាំកាហ្វេមួយថ្ងៃប៉ុន្មានកែវទើបសមស្រប គួរញាំប្រភេទ Arabica ឬ Robostar?
ទម្លាប់នៃការញាំកាហ្វេបានក្លាយជារសនិយមថ្មី ហើយអ្នកខ្លះទទួលទានកាហ្វេមិនលស់ថ្ងៃនោះទេ។ អ្នកជំនាញផ្នែកកាហ្វេបានបង្ហាញពីអត្ថប្រយោជន៍នៃការទទួលទានកាហ្វេដែលផ្តល់ផលល្អចំពោះសុខភាពរាងកាយ ប៉ុន្តែមិនណែនាំឲ្យទទួលទានកាហ្វេលើសបរិមាណនាំឲ្យប៉ះពាល់ដល់សុខភាពនោះទេ។

លោក សរ សំរិត ប្រធានផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន 3 Corner Coffee Roaster បានប្រាប់កម្ពុជាថ្មីក្នុងឱកាសចូលរួមពិព័រណ៍ផលិតផលខ្មែរកាលពីចុងសប្តាហ៍ថា កាហ្វេពេញនិយមនៅលើទីផ្សារមានពីរប្រភេទគឺប្រភេទ Arabica និង Robostar។ ប្រភេទ Arabica មានរសជាតិស្រាលងាយស្រួលសម្រាប់មនុស្សទូទៅទទួលទាន ខណៈប្រភេទ Robostar មានរសជាតិធ្ងន់។
ពាក់ព័ន្ធការទទួលទានកាហ្វេ លោកណែនាំឲ្យជ្រើសរើសអាស្រ័យតាមសុខភាព។ លោកមិនណែនាំឲ្យអ្នកមានសុខភាពខ្សោយទទួលទានប្រភេទ Robostar ដោយសារកម្រិតកាហ្វេអ៊ីនខ្លាំង អាចឲ្យអ្នកទទួលទានមានអារម្មណ៍ធីងធោងខុសពីពពួក Arabica ដែលមានកម្រិតកាហ្វេអ៊ិនស្រាលជាងអាចទទួលបានសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់យុវវ័យ សិស្សសាលាក្មេងៗ។
យ៉ាងណាមិញ បើតាមលោក សរ សំរិត តាមហាងជាទូទៅ លោកសង្កេតឃើញថាមានការប្រើប្រាស់ប្រភេទលាយចម្រុះ (Arabica និង Robostar)។
នៅពេលសួរថា តើគួរទទួលទានកាហ្វេមួយថ្ងៃប៉ុន្មានកែវ? អ្នកជំនាញរូបនេះគូសបញ្ជាក់ថា វាពាក់ព័ន្ធសុខភាពអ្នកទទួលទានដោយអ្នកខ្លះមួយថ្ងៃអាច ២ ឬ ៣ កែវ តែអ្នកខ្លះក៏តិចតាមហ្នឹង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


