Connect with us

សេដ្ឋកិច្ច

តើ​មាន​បច្ចេកទេស​បែប​ណា​ ដើម្បី​ចិញ្ចឹម​គោ​ឲ្យ​មាន​ទម្ងន់​ដល់ ១ តោន?

បានផុស

នៅ

អ្នក​បច្ចេកទេស​ចិញ្ចឹម​គោ​នៅ​កសិដ្ឋាន i7 បាន​បង្កាត់​ពូជ​គោ​ជា​ច្រើន​ប្រភេទ​ ​ដើម្បី​​បង្កើត​បណ្តុំ​ទឹក​ស្ពែម​ចូលរួម​ចំណែក​អភិវឌ្ឍ​ន៍​ពូជគោ​ក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឿន សុផល អ្នក​បច្ចេកទេស​នៅ​កសិដ្ឋាន i7 ដែលមានទីតាំង​នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​មាន​ចិញ្ចឹម​ពូជច្រើន​ប្រភេទ​មាន​ពូជ​​គោ​ក្នុង​ស្រុក ពូជ​កូន​បង្កាត់​ក្នុង​ស្រុក និង​ពូជ​ឈាម​សុទ្ធ ១០០% ដែល​បង្កាត់​ក្នុង​ស្រុក។

លោក អឿន សុផល បាន​លើកពី​​ទិដ្ឋភាពការ​ចិញ្ចឹម​គោ​មានការ​ផ្តល់​ចំណី​មាន​​ស្មៅ និង​អាហារ​បន្ថែម​ដូចជា​កន្ទក់​ជាដើម​។ ប៉ុន្តែ​ចំណុច​សំខាន់​ដែល​ខុស​គ្នា​បើ​ប្រៀបធៀប​គោ​ចិញ្ចឹម​បែបទូទៅ​ក្នុង​ស្រុក​ និង​គោ​ចិញ្ចឹម​របស់​កសិដ្ឋាន​មាន​ការ​លូត​លាត់​​ធំធាត់​អត់​ដូច​គ្នា​នោះ​ទេ។

លោក​ថា គោ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​​ក្នុង​រយៈពេល ៣ ឆ្នាំ អាច​ធំ​លូតលាស់បាន​​ទម្ងន់​រហូត​​ដល់ ១ តោន (១ ០០០ គីឡូក្រាម)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម