ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មតាមព្រំដែនថៃធ្លាក់ចុះខ្លាំង ដោយជាមួយកម្ពុជាធ្លាក់ចុះស្ទើរទាំងស្រុង
នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ (DFT) បានអះអាងថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃបានធ្លាក់ចុះ ២៣,៦ ភាគរយ កាលពីខែសីហា មកនៅត្រឹម ៦៣,៩ ប៊ីលានបាត (១,៩៧ ប៊ីលានដុល្លារ) ដោយពាណិជ្ជកម្មជាមួយកម្ពុជាធ្លាក់ចុះស្ទើរតែទាំងស្រុង ៩៩,៩ ភាគរយ មកនៅត្រឹម ១០ លានបាត (៣០,៩ ម៉ឺនដុល្លារ)។

អគ្គនាយកនៃ DFT លោកស្រី Arada Fuangtong បាននិយាយថា ៦៣,៩ ប៊ីលានបាត ជាទំហំពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងចំនួន ៤ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
ជាលម្អិត លោកស្រី Arada បានឱ្យដឹងថា ការនាំចេញទៅប្រទេសទាំង៤ បានធ្លាក់ចុះ ៣០,១ ភាគរយ មកត្រឹម ៣៣,៩៥ ប៊ីលានបាត ខណៈការនាំចូលវិញបានធ្លាក់ខុះ ១៤,៥ ភាគរយ មកត្រឹម ២៩,៩៨ ប៊ីលានបាត។
ម៉ាឡេស៊ីនៅតែជាដៃគូពាណិជ្ជកម្មតាមព្រំដែនដ៏ធំបំផុតរបស់ថៃ ក្នុងទំហំពាណិជ្ជកម្ម ២៦,៩៦ ប៊ីលានបាត (ធ្លាក់ចុះ ៥,៧ ភាគរយ) បន្ទាប់មកឡាវ ២៣,១៣ ប៊ីលានបាត (ធ្លាក់ចុះ ០,១ ភាគរយ) មីយ៉ាន់ម៉ា ១៣,៨២ ប៊ីលានបាត (ធ្លាក់ចជុះ ២០,៨ ភាគរយ) និងកម្ពុជា ១០ លានបាត (ធ្លាក់ចុះ ៩៩,៩ ភាគរយ)។
លោកស្រី Arada មិនបានគូសបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងធ្លាក់ចុះនោះទេ ប៉ុន្តែគេមើលឃើញថា ការធ្លាក់ចុះពាណិជ្ជកម្មជាមួយកម្ពុជា កើតឡើងក្រោយថៃបានបិទដំណើរការចេញចូលជាឯកតោភាគីជុំវិញភាពតានតឹងព្រំដែន ដែលទាក់ទាញចំណាត់ការតបតដូចគ្នាពីកម្ពុជា។
ពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាវិញធ្លាក់ចុះ កើតឡើងក្រោយយោធាមីយ៉ាន់ម៉ាបិទច្រកព្រំដែនសំខាន់បំផុតរវាងប្រទេសទាំង២ គឺស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា Mae sot-Myawaddy ទី២៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


