Connect with us

អត្ថាធិប្បាយ

ទស្សនៈ​វិភាគ ​«ខុស​ពី​ប្រជាជនថៃ​ ​ប្រជាជន​កម្ពុជា​ផ្តល់​តម្លៃ​ខ្ពស់​ដល់​តួនាទី​អ្នក​សម្រប​សម្រួលឱ្យ​មាន​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ»​

បានផុស

នៅ

នៅ​ចុ​​ងសប្តាហ៍​នេះ ​ប្រជាពលរដ្ឋ​ថៃ​មួយ​ចំនួន​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដោយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​ស្ថាន​ទូត​ម៉ាឡេស៊ី ​និង​សហរដ្ឋ​អាម៉េរិក​ ក្នុង​ទីក្រុង​បាង​កក​ដើម្បី​ប្រឆាំង​ជាមួយ​លោក អាន់វ៉ា ​អ៊ីប្រាហ៊ីម ​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ​និង​លោក ​ដូណាល់ ត្រាំ ​ប្រធា​នា​ធិប​តី​សហរដ្ឋអាម៉េរិក។ ​ពួក​គេ​បាន​ចោទ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ ក្នុង​​ឆ្នាំ​២០២៥ ​ជាពិសេស​គឺ​ចោទ​ត្រង់​ទៅ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម ​និង​លោក ដូណាល់ ត្រាំ ថា បាន​លូក​ដៃ​ចូលកិច្ច​ការ​ផ្ទៃ​ក្នុ​​ង​ប្រទេស​ថៃ ​និង​ថា​ មាន​ភាពល​ម្អៀង​ទៅ​រក​ប្រទេស​កម្ពុជា។ ​ចំពោះ​មុខ​ទង្វើ​របស់ប្រជាជន​ថៃ​បែប​នេះ ​ពិភព​លោក​កំពុង​បើក​ភ្នែក​ធំ​ៗ​ ដោយ​ក្តី​ងឿង​ឆ្ងល់​ថា ​ហេតុ​អ្វី​បាន​ជា​ប្រជាជន​ថៃ​ធ្វើ​សកម្មភាព​បែប​នេះ ​ខណៈ​ដែល​គេ​​​បាន​ដឹង​ជាទូ​ទៅ​ថា ​ម៉ាឡេស៊ី និង​សហរដ្ឋអាម៉េរិក បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​សម្រប​សម្រួលឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃដើម្បី​រក្សា​​សន្តិភាព ​រវា​ង​ប្រទេស​ទាំង​ពីរ​ ​ក៏​ដូច​ជា​ថែរ​ក្សាសន្តិភាព​ និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រម្លឹក​ថា ​បន្ទាប់​ពី​ប្រយុទ្ធ​គ្នាអ​ស់រ​យៈពេ​ល​ ៥ថ្ងៃ ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​រវាង​កម្ពុ​ជា​ និងថៃ​ត្រូវ​បាន​ឯក​ភាព​ ដោយ​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពី​រ​កាល​ពីថ្ងៃ​ទី២៨ ​ខែ​កក្កដា ​ឆ្នាំ ២០២៥ ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នៅ​ទីក្រុង​ពុត្រាចាយ៉ា ​ប្រទេស​ម៉ាឡេស៊ី ​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និង​​ដោយ​មាន​ការ​សម្របស​សម្រួល​ពី​លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​​សំណាក់​ប្រទេស​ចិន​។ ​ក្រោយ​មក ​សេចក្តីថ្លែ​ង​ការណ៍​រួ​ម​ស្តីពី​​សន្តិភាព​ក៏​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ដោយ​នាយករដ្ឋមន្ត្រី​ក​​ម្ពុជា​ និង​ថៃ​នៅ​ថ្ងៃទី២៦ ​ខែ​តុលាឆ្នាំ ​២០២៥ ​នៅ​ទីក្រុង​កូឡាឡំពួរ​ ដោយ​មា​ន​វត្តមាន​ជា​សាក្សី​ដោយ​លោក​ដូណាល់ ត្រាំ និង​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម។ ​ប៉ុន្តែ​ទាំង​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ​ទាំង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​ ដែល​មេ​ដឹក​នាំ​ពិភព​លោក​អបអរសាទរ​យ៉ាង​ខ្លាំង​នោះ​បែរ​ជា​ថ្នាក់ដឹ​កនាំថៃ​មួយ​ចំនួន ​និង​ប្រជាពលរដ្ឋ​ថៃ ​ពិសេស​ក្រុម​ជ្រុល​និយម​មិន​ស​ប្បាយ​ចិត្ត​ជាមួយ​សមិទ្ធផល​ដ៏ធំ​ធេង​ និង​មាន​តម្លៃ​នេះ​ឡើយ។ ​ពួក​គេ ​មិន​ត្រឹម​តែ​មិន​ផ្តល់​តម្លៃ និង​មិន​គោរពតាមស្មារតី​នៃ​បទ​ឈប់បាញ់ ​និង​​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តី​ពី​​​សន្តិភាព​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​បែរ​ជា​ខឹងសម្បារ​ជាមួយ​អ្នក​ជួយ​ជ្រោម​ជ្រែង​ឱ្យ​មាន​សន្តិភាព​ទៅ​វិញ។ ​ដោយ​ឡែក​ថ្នាក់​ដឹក​នាំ ​និង​ប្រជាជនកម្ពុជា ​ពិត​ជា​បាន​និង​កំពុង​ផ្តល់​តម្លៃយ៉ា​ងខ្លាំង​ដល់​បទ​ឈប់​បាញ់ ​និង​សេចក្តី​ថ្លែងការណ៍រួម​ស្តី​ពី​​សន្តិភាព​ ដែល​សម្រេច​បាន ​និង​បាន​ផ្តល់​តម្លៃ​យ៉ា​​ងខ្លាំង​ដល់​តួនាទី​អ្នក​សម្រប​សម្រួលឱ្យ​សម្រេច​បាន​សមិទ្ធផល​ដ៏​ធំ​ធេង​ជា​ប្រវត្តិសាស្ត្រនេះ​ ជាពិសេស​តួនាទី​ដ៏​សំខាន់​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ​ក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ២​០២៥។ ប្រតិកម្ម​ខុស​គ្នារ​វាង​ថ្នាក់​ដឹក​នាំ​និង​ប្រជាជន​កម្ពុជា និ​ង​ថ្នាក់​ដឹក​នាំ​និង​ប្រជាជន​ថៃ​ចំពោះ​ប​ញ្ហា​ស​ន្តិភាព​ និង​តួនាទី​អ្នក​សម្របសម្រួល​ឱ្យមា​នស​ន្តិភាព ​មិន​ពិបាកយល់​ឡើយ។ ​

ដោយ​គ្រាន់​តែ​ពិនិត្យ​មើល​កត្តាស​ត្យានុម័ត​មួយ​ចំនួន​ដូច​ខាង​ក្រោម ​យើង​ពិតជាអាច​យល់​បាន​៖ ទី១៖ ​អ្នកដែ​លស្រ​ឡាញ់​សន្តិភាពតែ​ង​តែ​ធ្វើអ្វី​គ្រប់យ៉ាង​ដើម្បី​រក្សាសន្តិភាព ​និង​លះប​ង់គ្រប់យ៉ាង​ដើម្បី​បញ្ចៀស​សង្គ្រាម។ ​ផ្ទុយ​ទៅ​វិញ ​អ្នក​ដែល​ស្រឡាញ់សង្គ្រាមតែង​តែ​រ​ក​វិធីដើម្បី​បញ្ឆេះសង្គ្រាម និង​ធ្វើយ៉ាង​ណា​ឱ្យស​ន្តិភាព​បាត់​បង់​ដើម្បីមា​ន​លេស​ក្នុងការ​ធ្វើ​សង្គ្រាម។ ​ទី​២៖ ​ជន​រង​គ្រោះ​ដែល​ទទួល​រង​ការ​រំលោភបំពាន​តែង​តែ​ស្វះស្វែង​រក​ភាគី​ទី៣ ​ដើម្បី​ជួយ​រក​យុត្តិធម៌ ​ខណៈ​ដែល​អ្នក​បំពាន​គេ​តែង​បដិសេធ​ការ​លូក​ដៃ​ពី​អ្នក​ខាង​ក្រៅ។​ ទី៣៖ ​មនុស្ស​ស្មោះត្រង់​តែ​ង​បង្ហាញ​តម្លាភាព​គ្រប់​សកម្មភាព​ដែល​ខ្លួនបាន​ធ្វើ និ​ងត្រូ​វ​ការ​សាក្សីដើម្បី​បញ្ជាក់​កា​រ​ពិត ​ប៉ុន្តែ​មនុស្ស​ ដែ​ល​មាន​ពុត​ត្បុត មិ​ន​ចូល​ចិត្ត​ធ្វើ​សកម្មភាព​នៅ​ចំពោះ​មុខសាក្សី​ឡើយ ​ពីព្រោះ ​ពួក​គេ​ពិបាក​បន្លំ។ ​ចំណុច​ទាំ​ង​បី​ខាង​លើ​អាច​ឆ្លុះ​បញ្ចាំង​បាន​អំពីឥរិយាបថរ​បស់​ប្រជាជន​ថៃ​ និង​ប្រជាជន​កម្ពុជា​ ចំពោះសន្តិភាព ​និង​តួនាទី​របស់​អ្នក​សម្របសម្រួល​ដើម្បី​សន្តិភាព ​ក៏​ដូច​ជា​តួនាទី​របស់​សាក្សី​នៅ​ក្នុង​ដំណើរ​ការ​អនុវត្តបទ​ឈប់​បាញ់ ​ក៏ដូច​ជា​ដំណើរ​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព។ ​ថ្នាក់​ដឹក​នាំ​ និង​ប្រជាជន​កម្ពុជាមាន​ជំហរ​ច្បាស់​លាស់​ចំពោះ​សន្តិភាព ​និង​តែង​តែ​គោរព​​និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួ​ន​នូវ​រាល់​ខ្លឹមសារ​ដែល​បាន​ព្រម​ព្រៀង​គ្នា។​ ​លើស​ពី​នេះ ​កម្ពុជា​តែង​តែ​គាំទ្រ​ និង​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំងដ​ល់​តួនាទី​របស់ ​ភាគី​ទី៣ ដែល​បាន​ចូល​រួម​ចំណែក​បង្កើត​ឱ្យមា​​ន​សន្តិភាព​រវាង​កម្ពុជា​ និង​ថៃ។ ​ផ្ទុយទៅ​វិញ ​អ្វី​​ដែ​​លប្រ​ជាជន​ថៃ​បាន​ និង​កំពុង​ប្រឆាំង​ជាមួយ​អ្នក​ផ្តួច​ផ្តើម និ​ង​ជួយ​ជ្រោម​ជ្រែង​ឱ្យ​មាន​​សន្តិភាព​មាន​ន័យ​ថា ​ពួក​គេ​មិន​ត្រូ​វ​ការ​សន្តិភាព មិន​ត្រូវ​ការ​ភាគី​ទី៣ និ​ងមិ​ន​ត្រូវ​ការ​សាក្សី។ តើ​​បំណង​របស់​ពួក​គេ​គឺ​ជា​អ្វី? ​គ្រប់​គ្នា​ប្រាកដ​ជា​អាច​យល់​បាន​៕ ​

ដោយ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគសង្គមនិងនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម