អត្ថាធិប្បាយ
បទវិភាគ៖ «បញ្ហាព្រំដែន៖ បើមិនជួយចូកមិនជួយចែវ សូមកុំយកជើងរាទឹក!»
បញ្ហាព្រំដែនជារឿងស្មុគស្មាញ ដោយហេតុថា វា គឺជាបញ្ហាបច្ចេកទេសផង វិទ្យាសាស្ត្រផង និងច្បាប់អន្តរជាតិផង បូកបញ្ចូលគ្នាទើបអាចធ្វើការងារនេះបាន។ ក្នុងកិច្ចការនេះទាល់តែអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាពខ្ពស់ ទើបអាចធ្វើការជាមួយដៃគូប្រទេសជិតខាងបានដោយប្រសិទ្ធភាព។ បើគ្រាន់តែនិយាយរឿងព្រំដែនតាមបែបនយោបាយ គឺជារឿងងាយស្រួលបំផុត។ ប្រទេសកម្ពុជាយើង មិនសូវសម្បូរអ្នកជំនាញកិច្ចការព្រំដែនទេ ហើយពួកគេភាគច្រើនបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ប៉ុន្តែ បើនិយាយពីអ្នកចូលចិត្តនិយាយរឿងព្រំដែនវិញ គឺសម្បូរខ្លាំងណាស់ ទោះបីជាពួកគេគ្មានជំនាញខាងព្រំដែនក៏ដោយ ពីព្រោះរឿងនេះងាយកេងចំណេញនយោបាយ ដូចជាលោក អ៊ំ សំអាន ជាដើម។

អ្នកជំនាញព្រំដែន និងអ្នកនិយាយកិច្ចការព្រំដែនមានលក្ខណៈសម្គាល់ខុសគ្នា។ អ្នកជំនាញព្រំដែនមិនសូវនិយាយចេញជាសាធារណៈទេ ពីព្រោះការងារនេះភាគច្រើនមានលក្ខណៈសម្ងាត់ និងស្មុគស្មាញខ្លាំងទាមទារឱ្យមានការពន្យល់ច្បាស់លាស់។ ចំណែកអ្នកនិយាយរឿងព្រំដែនវិញ គឺជាប្រភេទមនុស្សមាត់ដាច និយាយបានគ្រប់រឿង គ្រប់ពេល។ អ្នកជំនាញសំអាងលើផែនទី និយាមការ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ រីឯអ្នកនិយាយរឿងព្រំដែនសំអាងលើវោហាសាស្ត្រ ទោះដឹងមិនច្បាស់ ក៏ហាមាត់និយាយបានដែរ។ ហេតុដូច្នេះហើយ បានជាអ្នកជំនាញកម្រចេញមុខនិយាយរឿងព្រំដែនជាសាធារណៈណាស់ ខណៈដែលអ្នកប្រោគប្រាជ្ញរឿងព្រំដែនវិញនិយាយរាល់ថ្ងៃ ជួនកាលមួយថ្ងៃនិយាយពីរបីដងក៏មាន។
ជាក់ស្តែង លោក អ៊ុ សំអាន ដែលក្រុមប្រឆាំងក្រៅស្រុកចាត់ទុកជាអ្នកជំនាញខាងព្រំដែននោះចេញមុខនិយាយរឿងព្រំដែនរហូត ប៉ុន្តែ ការនិយាយស្តីរបស់គាត់ហាក់មិនឃើញមានបង្ហាញការសំអាងដែលលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រអ្វីទេ គឺច្រើនតែចោទប្រកាន់តាមបែបនយោបាយទៅវិញ។ ភស្តុតាង សំអាងហេតុ ដែលលោក អ៊ុ សំអាន លើកមកបង្ហាញតាមរយៈហ្វេសប៊ុករបស់គាត់ភាគច្រើនយកប្រភពពីសារព័ត៌មានថៃ និងសម្តីរបស់បុគ្គលមួយចំនួន ឬឃ្លីបវីដេអូដែលមានប្រភពមិនច្បាស់លាស់ ដើម្បីចោទរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសថាធ្វើឱ្យបាត់ទឹកដី។

បើវិភាគទៅលើគោលបំណងរបស់លោក អ៊ុ សំអាន គេអាចយល់បានភ្លាមថា គាត់ផ្តោតលើទិដ្ឋភាពនយោបាយច្រើនជាងបច្ចេកទេស។ ឧទាហរណ៍ បើនិយាយពីព្រំដែនកម្ពុជា-ថៃ អ្នកជំនាញត្រូវគិតដល់ផែនទីដែលបន្សល់ដោយអាណានិគមន៍បារាំងដើម្បីធ្វើជាគោល។ ផ្តើមចេញពីផែនទីគោលនេះ ទើបគេស្វែងរកព្រំដែនលើផែនដីជាក់ស្តែង ដោយគោរពតាមនិយាមការដែលបានបង្ហាញ។ គឺមិនដូចលោក អ៊ុ សំអាន ឱ្យតែលឺអ្នកណានិយាយ ឱ្យតែឃើញឃ្លីបវីដេអូដែលនិយាយពីព្រំដែន ទោះបីអ្នកនិយាយនោះមិនយល់ទាល់តែសោះរឿងបច្ចេកទេសព្រំដែន ក៏គាត់អាចយកមកផ្សាយដើម្បីកេងចំណេញនយោបាយបានដែរ។ សូមបងប្អូនតាមមើលរាល់ការផុសរបស់គាត់នៅលើហ្វេសប៊ុក គឺអាចយល់បានហើយ។ ដូច្នេះ តាមរយៈទឡ្ហីករណ៍ទាំងនេះ គេអាចសន្និដ្ឋានបានថា លោក អ៊ុ សំអាន មិនមែនជាអ្នកជំនាញកិច្ចការព្រំដែនទេ ប៉ុន្តែ គាត់គ្រាន់តែជាអ្នកនយោបាយនិយាយរឿងព្រំដែនតែប៉ុណ្ណោះ។
ដូច្នេះ ដើម្បីយល់ដឹងពីបញ្ហាព្រំដែនពិតប្រាកដ យើងចាំបាច់ត្រូវស្តាប់អ្នកជំនាញពន្យល់ និងខិតខំស្រាវជ្រាវបន្ថែម ហើយកុំឆាប់ជឿលើពួកអ្នកនយោបាយដែលជាក្រុមប្រឆាំងជ្រុលនិយមឱ្យសោះ ពីព្រោះសារធាតុរបស់ពួកគេគឺស្វែងរកផលចំណេញខាងនយោបាយតែប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីការការពារបន្ទាត់ព្រំដែនពិតប្រាកដដូចការអះអាងឡើយ។ ជាធម្មតា ការស្តាប់អ្នកជំនាញមិនសូវពិរោះជក់ចិត្តទេ ពីព្រោះអ្នកជំនាញនិយាយតែពីបច្ចេកទេសនិងច្បាប់ដែលមហាជនទូទៅមិនសូវចូលចិត្តស្តាប់ប៉ុន្មានឡើយ។ ប៉ុន្តែ បើតាំងចិត្តស្តាប់ដោយក្តីស្រេកឃ្លានចំណេះដឹង យើងពិតជាទទួលបានព័ត៌មានជាច្រើនពីអ្នកជំនាញសម្រាប់ជាមូលដ្ឋានក្នុងការពិចារណារឿងព្រំដែន។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរដែលបារម្ភរឿងព្រំដែន និងចង់តាមដានរឿងព្រំដែនគួរព្យាយាមចំណាយពេលស្តាប់ក្រុមអ្នកជំនាញពន្យល់ជាជាងស្តាប់ឬជឿតាមពួកអ្នកនយោបាយប្រឆាំងជ្រុលនិយម ពីព្រោះបុគ្គលឬក្រុមនេះតែងស្វែងរកផលចំណេញខាងនយោបាយ ខណៈដែលអ្នកជំនាញនិយាយតែពីបច្ចេកទេសសុទ្ធសាធ ដើម្បីការពារជាដាច់ខាតនូវអធិបតេយ្យជាតិនិងបូរណភាពទឹកដីជាតិយើង។

នៅក្នុងកិច្ចការព្រំដែននេះទៀតសោត វាពាក់ព័ន្ធនឹងបូរណភាពទឹកដី។ ដូច្នេះ មានតែការប្រើប្រាស់បច្ចេកទេសនិងច្បាប់អន្តរជាតិតាមរយៈយន្តការដែលបានព្រមព្រៀងគ្នាទេ ទើបអាចធានាបាននូវភាពត្រឹមត្រូវនៃបន្ទាត់ព្រំដែន។ វោហាសាស្ត្រនយោបាយមិនបានផ្តល់ផលចំណេញអ្វីដល់ការងារព្រំដែនឡើយ ជាពិសេសបើវោហាសាស្ត្រនោះមានគោលដៅកេងចំណេញនយោបាយដូចករណីលោក អ៊ុ សំអាន និងគូកនជាដើម។ ផ្ទុយទៅវិញ វោហាសាស្ត្រនយោបាយអំពីរឿងព្រំដែននាំដល់ការរាំងស្ទះដល់ដំណើរការដោះស្រាយបញ្ហាព្រំដែន បង្កអរិភាពជាមួយប្រទេសជិតខាង និងបង្កើតភាពភាន់ច្រឡំឬចលាចលសង្គមទៅវិញទេ។ ប្រសិនបើយើងស្រឡាញ់ទឹកដី ស្រឡាញ់ជាតិមែន ត្រូវទុកឱកាសឱ្យអ្នកជំនាញធ្វើការ។
ដូច្នេះ អ្នកនយោបាយនិយាយរឿងព្រំដែនដូចលោក អ៊ុ សំអាន និងគូកនដែលជាក្រុមប្រឆាំងជ្រុលនិយម គួរបញ្ឈប់ការនិយាយអ្វីដែលគ្រាន់តែកេងចំណេញនយោបាយ។ សូមនិយាយតែអ្វីដែលមានប្រយោជន៍ពិតប្រាកដចំពោះប្រទេសជាតិ។ បើខ្លួនមិនច្បាស់ សូមទុកឱ្យអ្នកជំនាញធ្វើការ ហើយកុំបង្កឧបសគ្គដល់ពួកគេ ដូចសុភាសិតមួយចែងថា «បើមិនជួយចូក មិនជួយចែវ សូមកុំយកជើងរាទឹក»៕
ដោយ៖ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ-សង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


