កូវីដ-១៩
ចាក់វ៉ាក់សាំងហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?
គ្នាយើងមួយចំនួន ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ មានអាការៈក្ដៅខ្លួន ងងុយគេង ឬអស់កម្លាំង ដែលបញ្ជាក់ថា វ៉ាក់សាំងកំពុងបង្កើតអង់ទីករក្នុងរាងកាយ ចំណែកគ្នាយើងមួយចំនួនវិញ ចាក់វ៉ាកសាំងហើយមែន តែមិនឃើញលេចចេញសញ្ញាក្រោយចាក់វ៉ាក់សាំងដូចគេដទៃទៀត។ បើចាក់វ៉ាកសាំងហើយ មិនមានចេញរោគសញ្ញា វ៉ាក់សាំងក៏អត់មានប្រសិទ្ធភាពដែរមែនទេ?

ទោះបីជាយើងមិនមានអារម្មណ៍ពិបាកក្នុងខ្លួន គ្មានអាការៈក្ដៅខ្លួន ក្រោយចាក់វ៉ាក់សាំងក៏ដោយ ក៏រាងកាយយើងកំពុងផលិតអង់ទីករដើម្បីប្រឆាំងនឹងវីរុស មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ នេះបើតាមការលើកឡើងលោកវេជ្ជបណ្ឌិត Chris Thompson សាស្ត្រាចារ្យ នៃសកលវិទ្យាល័យ Loyola នៃរដ្ឋ Maryland សហរដ្ឋអាមេរិក។
មនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នាចំពោះវ៉ាក់សាំងដោយសារកត្តាមួយចំនួនតូចដូចជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន និងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក។ បន្ថែមពីលើនេះ ចំពោះអ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ ម្ដងហើយទទួលបានវ៉ាក់សាំង រាងកាយអាចនឹងបញ្ចេញប្រតិកម្មឆ្លើយតបនឹងវ៉ាក់សាំងខ្លាំងជាងមនុស្សធម្មតា។

វេជ្ជបណ្ឌិតដដែលបន្ថែមឲ្យដឹងថា ចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយក៏ដូចគ្នាដែរ នៅតែទទួលបានការការពារក្រោយចាក់វ៉ាក់សាំង ទោះជាមិនចេញអាការៈក្រោយចាក់វ៉ាក់សាំងក៏ដោយ គ្រាន់តែថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ រាងកាយបង្កើតអង់ទីករយឺត និងអាចតិចជាងមនុស្សមានសុខភាពធម្មតា។ ទោះជាយ៉ាងណា ក្រោយចាក់វ៉ាក់សាំងនឹងទទួលបានការការពារសុខភាពដូចគ្នា។
លើសពីនេះ អ្នកវិទ្យាសាស្ត្រនៅពិបាកក្នុងការបញ្ជាក់ពីមូលហេតុមួយចំនួនដែលវិវត្តទៅជាផលរំខានក្រោយចាក់វ៉ាក់សាំង។ បច្ចុប្បន្ននេះ មិនមានទិន្នន័យបង្ហាញថាប្រតិកម្មរបស់មនុស្សម្នាក់គឺជាការចង្អុលបង្ហាញថាតើរាងកាយរបស់មនុស្សយើងផលិតការឆ្លើយតបប្រព័ន្ធភាពស៊ាំបានល្អប៉ុនណាក្រោយចាក់វ៉ាក់សាំងនោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ ប្រសិនមានសមាជិកឆ្លងកូវីដ ហើយពេទ្យតម្រូវឱ្យព្យាបាលនៅផ្ទះ
ចុចអាន៖ ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


