កូវីដ-១៩
ប្រសិនមានសមាជិកឆ្លងកូវីដ ហើយពេទ្យតម្រូវឱ្យព្យាបាលនៅផ្ទះ
ករណីឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា មិនទាន់ធ្លាក់ចុះតួលេខថ្មីនៅឡើយក្នុងរយៈពេលជាងពីរខែមកនេះ ហើយកាន់តែហក់ខ្ពស់ឡើងជាលំដាប់ ដែលវាបានបង្កក្ដីព្រួយបារម្ភទ្វេរឡើងក្នុងចំណោមប្រជាពលរដ្ឋនិងរដ្ឋាភិបាល។
ត្បិតតែតួលេខក្នុងស្រុកមិនខ្ពស់ដូចប្រទេសដទៃដែលឈានទៅដល់ការតម្រូវឱ្យអ្នកជំងឺកម្រិតស្រាលព្យាបាលរោគនៅផ្ទះក៏ដោយ ក៏ពលរដ្ឋត្រូវបន្ថែមការប្រុងប្រយ័ត្ន និងត្រូវចេះវិធីថែទាំផ្ទាល់ខ្លួន ព្រមទាំងអ្នកជំងឺកូវីដ-១៩ ប្រសិនកម្ពុជាឈានដល់ដំណាក់កាល ត្រូវឱ្យអ្នកជំងឺព្យាបាលនៅផ្ទះដោយខ្លួនឯង។

ខាងក្រោមជាវិធីសាស្ត្រល្អៗដែលណែនាំដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖
-ត្រូវធានាឱ្យបាន ធ្វើយ៉ាងណាឱ្យអ្នកជំងឺបានសម្រាក និងគេងបានគ្រប់គ្រាន់ ញ៉ាំអាហារមានជីវជាតិ និងផឹកទឹកឲ្យបានគ្រប់គ្រាន់
-ត្រូវពាក់ម៉ាសពេទ្យជាប់ជានិច្ចពេលនៅបន្ទប់ជាមួយអ្នកជំងឺ មានរបាំងមុខទៀតកាន់តែល្អ

-មិនត្រូវយកដៃប៉ះម៉ាស ឬមុខ និងត្រូវបោះម៉ាសចោលភ្លាមក្រោយប្រើរួច
-ត្រូវសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹក ឬទឹកអាល់កុលសម្លាប់មេរោគ ពិសេសក្រោយប៉ះពាល់អ្នកជំងឺ ឬរបស់របរនៅជុំវិញអ្នកជំងឺ មុនពេល និងបន្ទាប់ពីរៀបចំចម្អិនអាហារ មុនពេលញ៉ាំអាហារ និងក្រោយពេលប្រើបន្ទប់ទឹករួច

-ត្រូវឲ្យអ្នកជំងឺប្រើចាន កែវ សម ឬស្លាបព្រា និងសម្ភារៈដទៃ ដាច់ដោយឡែកពីសមាជិកផ្សេង
-ត្រូវលាងសម្អាត សម្ភារៈអ្នកជំងឺជាមួយសាប៊ូ នឹងទឹកស្អាតជាប្រចាំ
-កត់សម្គាល់ទីតាំងនានាដែលអ្នកជំងឺប៉ះញឹកញាប់ និងត្រូវជូតសម្អាតសម្លាប់មេរោគលើផ្ទៃទាំងនោះជានិច្ច
-បើអ្នកជំងឺមានអាការៈធ្ងន់ធ្ងរឬពិបាកដកដង្ហើម ទូរសព្ទទៅលេខ ១១៥ ឬមន្ទីរពេទ្យជាបន្ទាន់ដើម្បីសុំជំនួយ៕
អត្ថបទ៖ សន្យា
ប្រភព៖ ក្រសួងសុខាភិបាល
ចុចអាន៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែងរកសន្តិភាពផ្លូវចិត្តពីសមាធិ និងយូហ្គា
ចុចអាន៖ កូវីដមិនទាន់ទៅណា! ប្រសិនមានសមាជិកក្នុងផ្ទះឆ្លងជំងឺ ត្រូវការពារដោយវិធីទាំងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


