កូវីដ-១៩
តើការចាក់វ៉ាក់សាំងបានតែមួយដូស អាចជួយការពារពីជំងឺកូវីដ-១៩ បានកម្រិតណា?
ការសិក្សាដែលធ្វើឡើងដោយទីភ្នាក់ងារ សុខភាពសាធារណៈអង់គ្លេស (PHE) បង្ហាញថា មនុស្សម្នាក់ក្នុងចំណោម ៤ នាក់មានផលប៉ះពាល់តិចតួចបណ្ដាលមកពីវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង Pfizer ឬ AstraZeneca ដូសទី១។

មនុស្សដែលធ្លាប់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី១រួច ប្រមាណពី ៣៨% ទៅ ៤៩% មិនប្រឈមហានិភ័យឆ្លងវីរុសជាមួយអ្នកដទៃឡើយ បើប្រៀបធៀបជាមួយអ្នកដែលមិនបានចាក់វ៉ាក់សាំងសោះ។
ថ្វីត្បិតការស្រាវជ្រាវភាគច្រើនធ្វើឡើងទៅលើក្រុមមនុស្សអាយុក្រោម ៦០ ឆ្នាំក៏ដោយ ប៉ុន្តែការរកឃើញនេះបង្ហាញប្រសិទ្ធភាពទៅលើមនុស្សគ្រប់វ័យផងដែរ ហើយការចាក់វ៉ាក់សាំងត្រូវបានគេទទួលស្គាល់ថា អាចបង្កើតការការពារក្នុងរយៈពេលប្រហែលជា ២ សប្តាហ៍ បន្ទាប់ពីការចាក់លើកដំបូង។

វេជ្ជបណ្ឌិត Peter English ជាអ្នកពិគ្រោះយោបល់ចូលនិវត្តន៍ក្នុងការគ្រប់គ្រងជំងឺឆ្លងបាននិយាយថា ពលរដ្ឋប្រហែលជាមើលស្រាលឥទ្ធិពលនៃវ៉ាក់សាំងទាក់ទិននឹងការចម្លងរោគ ប៉ុន្តែការសិក្សាបានរកឃើញសារៈរបស់វា បើទោះបីជាអ្នកទើបតែចាក់បាន១ដូសក៏ដោយ ក៏វាមានសមត្ថភាពបន្ថែមភាពស៊ាំឱ្យរាងកាយបានដែរ។
ភស្ដុតាងជាច្រើនបង្ហាញកាន់តែច្បាស់ថា ការចាក់វ៉ាក់សាំងអាចការពារមនុស្សពីការឆ្លងវីរុស ទោះបីអ្នកនោះធ្លាប់ឬមិនធ្លាប់កើតកូវីដក្ដី។ ដួូច្នេះ កុំមានការសង្ស័យឬភ័យខ្លាចក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះវាជាខែលរបស់រាងកាយអ្នកដើម្បីការពារវីរុស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ sky news
ចុចអាន៖ ក្រៅពីវ៉ាក់សាំង ថ្នាំគ្រាប់៤ប្រភេទនេះ អាចជាអាវុធរបស់ពិភពលោកក្នុងសង្គ្រាមកម្ចាត់កូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


