កូវីដ-១៩
មិនមើលនឹងភ្នែកឡើយ! សហគមន៍អន្តរជាតិបន្តផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេស ឥណ្ឌា ដែលកំពុងដុនដាបដោយកូវីដ
រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុននានា នៅទូទាំងពិភពលោក កំពុងចូលរួមក្នុងកិច្ចប្រឹងប្រែង ដើម្បីជួយដល់ប្រទេសឥណ្ឌា នៅពេលដែលប្រទេសនេះ កំពុងព្យាយាមដោះស្រាយជាមួយនឹងការកើនឡើងនៃករណីឆ្លងជំងឹកូវីដ ១៩ ។
ប្រទេសឥណ្ឌា បានរាយការណ៍ករណីឆ្លងថ្មីជាង ៣៦០,០០០ ករណីនៅថ្ងៃពុធនេះ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃដែលបានឡើងលើស ៣០ ម៉ឺនករណី គឺមានរយៈពេល ៦ ថ្ងៃជាប់គ្នាហើយ ។

នៅរដ្ឋធានីញូវដែលី មន្ទីរពេទ្យកំពុងអស់គ្រែក្នុងបន្ទប់ ICU ក៏ដូចជាការខ្វះខាត ផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រជាបន្ទាន់ ជាដើម ។
ទន្ទឹមនោះ កាលពីថ្ងៃអង្គារ ប្រទេសអង់គ្លេសបានសន្យា ផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជាង ៦០០ គ្រឿង ក្នុងនោះមាន ម៉ាស៊ីនអុកស៊ីសែន និងបំពង់ខ្យល់ជំនួយការដកដង្ហើម ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម Twitter អំពីការមកដល់នៃការដឹកជញ្ជូនលើកដំបូង នៅក្នុងប្រទេសឥណ្ឌា ។ ប៉ុន្តែលោកបានព្រមានថា គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេ ទាល់តែមនុស្សទាំងអស់ធ្វើឲ្យមានសុវត្ថិភាពដោយខ្លួនឯង ហើយបាននិយាយថា “កិច្ចសហការអន្តរជាតិ គឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកលនេះ” ។
បន្ថែមពីនេះ សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី ក៏ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលផ្តល់ជំនួយដល់ប្រទេសឥណ្ឌា ផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រទេសប៉ាគីស្ថាន ដែលនៅជិតខាងគ្នា ក៏បានប្រកាសពីផែនការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត ដល់ឥណ្ឌា ផងដែរ ។ ជំនួយនេះកើតឡើង ទោះបីជាមានជម្លោះជាច្រើនទសវត្ស រវាងគូប្រជែងទាំងពីរ លើតំបន់កាស្មៀរក៏ដោយ ។
ចំណែក នាយកប្តិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយថា ក្រុមហ៊ុននឹងផ្តល់ជំនួយហិរញ្ញវត្ថុ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅឥណ្ឌា ខណៈនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ក៏បានប្រកាសដែរថា ក្រុមហ៊ុននឹងប្រើបច្ចេកវិទ្យារបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌា ដោយសារតែ នាយកប្រតិបត្តិទាំងពីររូបនេះកើតនៅប្រទេសឥណ្ឌា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ថ្ងៃនេះ ឥណ្ឌាបំបែកកំណត់ត្រាឆ្លងកូវីដ-១៩ ថ្មី និងអ្នកស្លាប់សរុបជាងជាង ២០ ម៉ឺននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


