Connect with us

កូវីដ-១៩

ឆ្លងនិងស្លាប់ច្រើនប៉ុណ្ណឹងហើយ ឥណ្ឌានៅតែរៀបចំការបោះឆ្នោត ដោយមិនខ្លាចរអា

បានផុស

នៅ

ប្រជាជននៅរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានចេញទៅបោះឆ្នោតដំណាក់កាលចុងក្រោយ បើទោះបីមានការកើនឡើងនូវករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ យ៉ាងច្រើនលើសលប់ក៏ដោយ។

West Bengal Assembly Elections: 35 constituencies to go to polls in final  phase on April 29 | India News | NewsBox9.Com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សតម្រង់ជួរវែងៗ ត្រូវបានគេមើលឃើញនៅខាងក្រៅការិយាល័យបោះឆ្នោត ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភអំពីការរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩ ចំពេលមានរលកទី២ដ៏សាហាវ ដែលកំពុងរាលដាលពេញប្រទេស។

ក្រុមអ្នកជំនាញភ័យខ្លាចរួចទៅហើយថា រដ្ឋ West Bengal អាចជាចំណុចផ្ទុះវីរុសបន្ទាប់ ដោ​យសារការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបានបន្តនៅទីនោះ ជាមួយហ្វូងមនុស្សចូលរួមយ៉ាងច្រើនក្រាស់ក្រែល។

រដ្ឋនេះ បានកត់ត្រាការឆ្លងជាង១៧,០០០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាចំនួនកើនឡើងខ្ពស់បំផុតរបស់ខ្លួន។

កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលឥណ្ឌា បានកត់ត្រាករណីឆ្លងថ្មីចំនួន៣៦០,៩៦០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ពិភពលោក ហើយនាំឲ្យករណីសរុបរបស់ឥណ្ឌាកើនដល់ជិត ១៨លានករណី។

វាក៏ជាថ្ងៃដែលមានអ្នកស្លាប់ច្រើនបំផុតផងដែរ ពោលគឺមានអ្នកស្លាប់ចំនួន ៣,២៩៣នាក់ដោយនាំឲ្យអ្នកស្លាប់សរុបកើនដល់ ២០១,១៨៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្លុតចិត្ត! វីដេអូសពអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌា ដាក់តម្រៀបជួរគ្នា រង់ចាំសាច់ញាតិមកយក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម