កូវីដ-១៩
រឹតតែធ្ងន់ធ្ងរ! ឥណ្ឌា បន្តបំបែកកំណត់ត្រាអ្នកស្លាប់ដោយសារកូវីដ ២៤ម៉ោងចុងក្រោយ ៣,៦៨៩នាក់
ប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣,៦៨៩នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

មកទល់ពេលនេះ មនុស្សចំនួន២១៥,៥៤២នាក់ហើយ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមតួលេខដែលបញ្ចេញដោយក្រសួងសុខាភិបាល។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានរាយការណ៍ការឆ្លងចំនួន ៣៩២,៤៨៨ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ ដែលជារយៈពេល១១ថ្ងៃជាប់ មានការឆ្លងលើស៣០ម៉ឺនករណី។ តួលេខនេះ បានកើនលើស៤០ម៉ឺនករណីជាលើកដំបូង កាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ករណីឆ្លងសរុប ១៩,៥៥៧,៤៥៧ករណី ត្រូវបានកត់ត្រានៅក្នុងប្រទេស ឥណ្ឌា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ឥណ្ឌា ក្លាយជាប្រទេសទី១លើលោក មួយថ្ងៃមានអ្នកឆ្លងកូវីដលើស ៤០ម៉ឺនករណី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន