កូវីដ-១៩
ដំណឹងរីករាយ កាណាដាជាប្រទេសដំបូងអនុញ្ញាតវ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ១២ទៅ១៥ឆ្នាំ
ប្រទេសកាណាដាបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងការពារកូវីដ-១៩ Pfizer សម្រាប់ក្មេងអាយុ១២ឆ្នាំ ដល់១៥ឆ្នាំហើយ។ ប្រការនេះបានក្លាយជាប្រទេសទី១ក្នុងពិភពលោកដែលបានអនុញ្ញាត ប្រើប្រាស់បន្ទាន់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសកាណាដា បានធ្វើការសម្រេចចិត្តនេះដោយផ្អែកលើទិន្នន័យបានពីការធ្វើតេស្តសាកល្បងគ្គីនិក៣ដំណាក់កាលសម្រាប់កុមារដែលមានអាយុចន្លោះនេះ។

ទីប្រឹក្សាក្រសួងសុខាភិបាលម្នាក់បាននិយាយថា ៖«នាយកដ្ឋានបានសម្រេចចិត្តថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព និងសុវត្ថិភាពនៅពេលប្រើប្រាស់សម្រាប់ក្រុមក្មេងអាយុនេះ»។ ក្រុមហ៊ុនវ៉ាក់សាំង Pfizer និយាយថា វ៉ាក់សាំងរបស់ខ្លួនដំណើរការល្អសម្រាប់ក្រុមក្មេងអាយុចន្លោះនេះ។
កាណាដាបានអនុញ្ញាតឲ្យប្រើប្រាស់រួចរាល់ហើយចំពោះវ៉ាក់សាំង Pfizer សម្រាប់មនុស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើង។
រដ្ឋ Alberta ដែលមានអត្រាឆ្លងកូវីដ-១៩ខ្ពស់បំផុតក្នុងប្រទេសកាណាដាបាននិយាយថា ខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ក្មេងចាប់ពីអាយុ១២ឆ្នាំនៅថ្ងៃចន្ទ សប្តាហ៍ខាងមុខនេះ។ កាណាដាមានករណីឆ្លងកូវីដ-១៩សរុបជាង ១.២លាននាក់ ហើយប្រហែលជា២០%គឺជាមនុស្សដែលមានអាយុក្រោម១៩ឆ្នាំ។
កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកាណាដាមានលក្ខណៈយឹតយ៉ាវ ដោយសារបានពន្យារពេល។ រហូតដល់ពេលនេះ ប្រជាជនប្រមាណ៣៤%ទទួលបានការចាក់ហោចណាស់ដូសទី១ បើប្រៀបធៀបធៀបនឹងសហរដ្ឋអាមេរិកដែលបានដល់ទៅ៤៤%។ នេះបើតាមទិន្នន័យ Our World in Data។
រដ្ឋាភិបាលកាណាដាក៏បានប្រឈមនឹងការរិះគន់ចំពោះការទទួលយកវ៉ាក់សាំងតាមគម្រោង Covax ដែលជាកម្មវិធីវ៉ាក់សាំងពីប្រទេសអ្នកមានជួយទៅបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប។
ជាផ្នែកនៃដំណើរការអនុម័ត វ៉ាក់សាំង Pfizer នឹងបន្តផ្តល់ព័ត៌មានទៅក្រសួងសុខាភិបាលប្រទេសកាណាដាអំពីសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពនៃវ៉ាក់សាំងរបស់ខ្លួនសម្រាប់ក្មេងអាយុ១២ដល់១៥ឆ្នាំ។
កាលពីខែមីនា វ៉ាក់សាំង Pfizer បាននិយាយថា លទ្ធផលនៃការសាកល្បងបឋមចំពោះវ៉ាក់សាំងរបស់ខ្លួនសម្រាប់កុមារអាយុចន្លោះនេះមានប្រសិទ្ធភាព ១០០% និងមានប្រតិកម្មភាពស៊ាំខ្លាំង។
រដ្ឋាបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ក៏ដូចជាទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុបបានកំពុងត្រួតពិនិត្យលើវ៉ាក់សាំងសម្រាប់កុមារថាតើពួកគេអាចអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ និងសង្ឃឹមថា នឹងធ្វើការសម្រេចចិត្តឆាប់ៗ។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ