ព័ត៌មានអន្ដរជាតិ
អាមេរិក និងអ៊ីរ៉ង់ ត្រៀមបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញនៅថ្ងៃទី១២មិថុនា
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងបន្តការចរចានុយក្លេអ៊ែរដោយប្រយោលនៅថ្ងៃទី១២ខែមិថុនា ដែលជាកិច្ចចរចាជុំទី៦ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីយប់ថ្ងៃទី៩ខែមិថុនា។

ការពិភាក្សានឹងប្រព្រឹត្តទៅនៅទីក្រុង Muscat ដោយមានការសម្របសម្រួលដោយប្រទេសអូម៉ង់សម្រាប់កិច្ចសន្ទនារវាងភាគីទាំងពីរ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កិច្ចពិភាក្សានេះមានគោលបំណងស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ អ៊ីរ៉ង់តាមសេចក្តីរាយការណ៍បានច្រានចោលសំណើចុងក្រោយរបស់អាមេរិក ប៉ុន្តែកំពុងរៀបចំការតបតវិញ។ ទីក្រុងតេហេរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួនក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់គោលបំណងស៊ីវិល និងទាមទារឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចសំខាន់ៗ។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអះអាងថា អ៊ីរ៉ង់ត្រូវតែដាក់កម្រិតសកម្មភាពពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន និងសហការយ៉ាងពេញលេញជាមួយនឹងអធិការកិច្ចអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយថា «សំណើរបស់អាមេរិកមិនអាចទទួលយកបានទេសម្រាប់ពួកយើង។ វាមិនមែនជាលទ្ធផលនៃការចរចាមុនៗនោះឡើយ។ យើងនឹងបង្ហាញសំណើផ្ទាល់ខ្លួនរបស់យើងទៅកាន់ភាគីម្ខាងទៀតតាមរយៈអូម៉ង់ បន្ទាប់ពីវាត្រូវបានធ្វើរួចរាល់។ សំណើនេះគឺសមហេតុផល ត្រឹមត្រូវ និងមានតុល្យភាព»។
លោក Baghaei បានបន្ថែមថា «មុនការដកទណ្ឌកម្ម យើងត្រូវតែធានាឲ្យបានថា អ៊ីរ៉ង់នឹងទទួលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ហើយថា ទំនាក់ទំនងធនាគារ និងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតនឹងវិលមករកភាពប្រក្រតីវិញ»។
សូមរឭកថា កាលពីថ្ងៃពុធសប្ដាហ៍មុន មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើររបស់សហរដ្ឋអាមេរិកដែលមានគោលបំណងទប់ស្កាត់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុងរបស់ទីក្រុងតេហេរ៉ង់។ លោក Khamenei អះអាងថា ការទាមទារបែបនេះធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងប្រឆាំងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។
ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅតែជាចំណុចសំខាន់នៃការឈ្លោះប្រកែកគ្នានៅក្នុងកិច្ចចរចាចំនួន៥លើកគិតចាប់តាំងពីខែមេសា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជំនួសឲ្យកិច្ចព្រមព្រៀងចាស់ដែលលោក ត្រាំ ធ្លាប់បានបោះបង់ចោលជាឯកតាភាគីក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់កាលពីឆ្នាំ២០១៨។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នាពេលថ្មីៗនេះ បានរាយការណ៍ថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតភាពសុទ្ធ ៦០% ដែលកៀកជិតដល់កម្រិត ៩០% ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ របាយការណ៍នេះបានបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក និងអ៊ីស្រាអែល ដោយលោក ត្រាំ បានព្រមានអំពីសកម្មភាពយោធាដែលអាចកើតមាន ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតត្រូវបរាជ័យ៕

ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដាច់ខាតមិនឲ្យមានការចម្រាញ់អ៊ុយរ៉ាញ៉ូម
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


