ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ចាប់ខ្លួនស្រ្តីម្នាក់ ដែលបង្ហោះព័ត៌មានក្លែងក្លាយ អំពីបញ្ហាព្រំដែន កម្ពុជា-ថៃ
ប៉ូលិសខេត្ត Ubon Ratchathani នៃប្រទេសថៃ បានចាប់ខ្លួនស្រ្តីម្នាក់ ដែលបង្ហោះ Facebook និយាយព័ត៌មានមិនពិតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ បង្កឲ្យមានការភ័យឆោឡោនៅក្នុងប្រទេសថៃ។

តាមការចុះផ្សាយរបស់ Thai PBS នៅថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥, ស្រ្តីវ័យ៣២ឆ្នាំរូបនេះ បានប្រើ Facebook ឈ្មោះ Lucky Farm បង្ហោះព័ត៌មានក្លែងក្លាយជាច្រើនដូចជាការផ្ទុះនៅតាមព្រំដែន មានមនុស្សស្លាប់ច្រើននាក់និងបញ្ជាជម្លៀសជាដើម ធ្វើឲ្យពលរដ្ឋស្លន់ស្លោ។
ក្រុមអ្នកស៊ើបអង្កេតមកពីនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា (TCSD) បានតាមដាននាងដល់ផ្ទះមួយនៅឃុំ Kut Lat នៃស្រុកមឿង ខេត្ត Ubon Ratchathani ហើយអំឡុងពេលសាកសួរ នាងសារភាពថា ខ្លួនពិតជាបង្ហោះខ្លឹមសារបំភ័ន្តដោយចេតនាទាក់ទិនបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់មែន ប៉ុន្តែបដិសេធថា នាងគ្មានទទួលបានកម្រៃអ្វីទេពីការបង្ហោះនោះ។

នាងត្រូវបានតុលាការចេញដីកាចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទចែកចាយព័ត៌មានមិនពិតតាមប្រព័ន្ធកុំព្យូទ័រ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។
បទចោទនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ និង/ឬពិន័យជាប្រាក់រហូតដល់១០ម៉ឺនបាត៕
ចុចអាន៖ បុគ្គលដែលពាក់ឯកសណ្ធានកងទ័ព បង្ហោះព័ត៌មានមិនពិត ជាសកម្មជនគណបក្សប្រឆាំង និងកំពុងរស់នៅប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


