កូវីដ-១៩
មុនបើកឡើងវិញថៅកែរោងចក្រទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ជាមុនសិនចៀសវាងបិទម្តងទៀត
លោក ហេងសួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់ថៅកែរោងចក្រសហគ្រាស ដែលត្រូវបើកដំណើរការឡើងវិញ ត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ជាមុនសិន ដើម្បីកុំឲ្យមានឆ្លងជំងឺកូវីដ១៩ ចៀសវាងផ្អាកដំណើរការផលិតកម្ម។
ថ្លែងតាមរយៈសារសំឡេងពាក់ព័ន្ធនឹងវិធានការសំខាន់ៗមួយចំនួននាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោក ហេងសួរបានបន្តថា«ខ្ញុំសូមរោងចក្រទាំងអស់ កុំធ្វើឲ្យការផ្តើមសកម្មភាពអាជីវកម្មឡើងវិញនេះ ទៅជាឱកាសធ្វើឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឲ្យមានការបិទរោងចក្រនោះឡើងវិញ ដោយរដ្ឋបាលរាជធានី ឬខេត្ត»។ លោកហេងសួរបានបានណែនាំដល់អ្នកគ្រប់គ្រងរោងចក្រ ត្រូវយកថ្ងៃទីទី១ ដែលត្រូវជាថ្ងៃទី៦ ខែឧសភានៃការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ ដើម្បីប្រជុំកំណត់ឈ្មោះ និងចំនួនកម្មករ ៥០% ដែលត្រូវធ្វើការវេនដំបូង ដែលមានរយៈពេល ២សប្តាហ៍ និង៥០%ទៀត ដែលត្រូវធ្វើក្នុងវេនបន្ទាប់ ដែលមានរយៈពេល២សប្តាហ៍ដូចគ្នា។ លោកបានបន្តទៀតថា«ខ្ញុំសូមរំឮកថាគ្រប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ ព្រមទាំងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានគាំទ្រការផ្តើមសង្វាក់ផលិតកម្មនៃរោងចក្រក្នុងវិស័យកាត់ដេរជាជំហានៗ ដោយផ្តើមចេញពី ៥០% នៃកម្លាំងកម្មករនិយោជិកសរុប និងឆ្លាស់វេនគ្នារៀងរាល់ពេល ២សប្តាហ៍»។

ទន្ទឹមនឹងនេះលោក ហេង សួរ បានណែនាំឲ្យត្រួតពិនិត្យលើស្ថានភាពអនាម័យ និងសុវត្ថិភាពនៃគ្រឿងម៉ាស៊ីនបម្រើឲ្យសង្វាក់ផលិតកម្មរបស់ខ្លួន និងប្រព័ន្ធបញ្ចេញបញ្ចូលចរន្តខ្យល់ក្នុងអាគារផលិតកម្ម។ វិធានអនាម័យ និងសុវត្ថិភាពការងារ ដូចជាផ្តល់ម៉ាសឲ្យកម្មករនិយោជិតយ៉ាងតិច១ ក្នុង១ថ្ងៃ ,ការបាញ់អាល់កុលពេលចូលនិងចេញពីការងារ, ការបន្ថែមម៉ាស៊ីនបាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម, ការវាស់កម្ដៅ, សាប៊ូលាងដៃនៅក្នុងបន្ទប់ទឹក និងកន្លែងហូបបាយ។
ជាងនេះទៀត ត្រូវធ្វើការការបែងចែកវេនអាហារថ្ងៃត្រង់ និងលើកទឹកចិត្តឲ្យកម្មករនិយោជិតយកម្ហូបមកពីផ្ទះ។ ត្រៀមរំឭកកម្មករនិយោជិតឲ្យពាក់ម៉ាសជានិច្ចពេលជិះរថយន្ត និងពេលធ្វើការ ព្រមទាំងរក្សាឲ្យបាននូវ គោលការណ៍ ៣កុំ ៣ការពារ។ លោក ហេង សួរ បានណែនាំដល់អ្នកគ្រប់គ្រងរោងចក្រសហគ្រាសគួរពិនិត្យលើសេចក្ដីថ្លែងការរបស់គណៈកម្មការក្រុមប្រឹក្សាការងារនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែមេសាឆ្នាំ២០២១កន្លងទៅមានកម្មករកម្មការិនី ចំនួន១៦៧៣នាក់ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១៥៩៨នាក់បានឆ្លងជំងឺកូវីដ១៩ នៅតាមរោងចក្រសហគ្រាសចំនួន២០៦រោងចក្រ។ ក្នុងចំណោមកម្មករឆ្លងទាំងនោះ មានឆ្លងនៅរាជធានីភ្នំពេញចំនួន១៣៤រោងចក្រ កណ្តាលចំនួន២៣រោងចក្រ តាកែវ២៣រោងចក្រ ព្រះសីហនុ១៦រោងចក្រ កំពង់ចាម១រោងចក្រនិងកំពង់ឆ្នាំង១រោងចក្រ។ ក្រៅពីនេះមានកម្មករកម្មការិនីជាង១៧០០០រោងចក្រកំពុងធ្វើចត្តាឡីស័កផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ការិយាល័យសុខាភិបាលខណ្ឌច្បារអំពៅបញ្ជាក់ អ្នករើសអេតចាយម្នាក់នោះពុំមានផ្ទុកកូវីដ-១៩ទេ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



