កូវីដ-១៩
ត្រឹមតែរយៈពេល៥ថ្ងៃ ចាក់បានជិត២០ម៉ឺននាក់ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងកាលពីយប់មិញថា រយៈពេល៥ ថ្ងៃ(គិតត្រឹមល្ងាចថ្ងៃទី០៥ ខែឧសភា) នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋបានចំនួន១៩៦,០៦៦នាក់ ក្នុងនោះស្ត្រី១០២,៣៣៨នាក់។
ដោយឡែកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានចំនួន៤៨,៨៤៨នាក់ ក្នុងនោះមាននារី២៥,៣៨១នាក់ ហើយតាមផែនការ ក្រសួងការពារជាតិ នឹងខិតខំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតំបន់ក្រហម រហូតបានរួចរាល់។


ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះទាំងអស់ កុំមានការព្រួយបារម្ភខ្លាចអស់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំង គឺរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងរួចរាល់ហើយ ដើម្បីផ្តល់ជូនបងប្អូនក្នុងយុទ្ធនាការនេះ ហើយសូមបងប្អូនអនុវត្តតាមវិធានការសុខាភិបាល និងចៀសវាងបង្កភាពកកកុញ។


សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋនៅតំបន់ក្រហម នឹងធ្វើរហូតអស់។ សម្ដេចបន្តថា សម្រាប់នៅតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ចបានបញ្ជូនវ៉ាក់សាំងចំនួន៩០ ម៉ឺនដូស ជូនទៅកងយោធពលខេមរភូមិន្ទ ដែលត្រូវចូលទៅចាក់នៅតំបន់ក្រហម ហើយចំនួនប្រជាពលរដ្ឋនៅតំបន់នោះមានរហូតជាង៥២ ម៉ឺននាក់ ប៉ុន្តែទោះបីជាចំនួនវ៉ាក់សាំងមិនគ្រប់ទៅតាមចំនួនប្រជាពលរដ្ឋក៏ដោយ ក៏មិនដើរចោលប្រជាពលរដ្ឋនោះទេ ពីព្រោះនៅថ្ងៃទី១១ ខែឧសភា ខាងមុខ វ៉ាក់សាំង នឹងមកដល់៥០ ម៉ឺនដូស ហើយថ្ងៃទី១៥ និងមកដល់៥០ ដូសទៀត ដូច្នេះនឹងចាក់រហូតអស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ មូលហេតុតំបន់ក្រហមនៅតែក្រហម ទោះបីបានបិទខ្ទប់៣សប្ដាហ៍មកហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ



