Connect with us

កូវីដ-១៩

អនុញ្ញាត​ភ្លាម​​ រដ្ឋ​កាលីហ្វញ៉ា​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ដល់​កុមារ​​អាយុ​១២​-១៥​ឆ្នាំ

បានផុស

នៅ

រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​១២​ឆ្នាំ​ដល់​១៥​ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែកនេះ​​​។ នេះ​បើ​តាម​មន្ត្រី​សុខាភិបាល​និយាយ​នៅ​ថ្ងៃ​អង្គារ៍។

ការ​ប្រកាស​​ពី​ផែន​ការ​ចាក់​​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក​​បាន​អនុញ្ញាត​ពង្រីក​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង Pfizer ការពារ​កូវីដ-១៩​ដល់​​កុមារ​អាយុ​១២​ដល់​១៥​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​ជំងឺ​ឆ្លង​រាត​ត្បាត​នៅ​នាយកដ្ឋាន​សុខភាព​សាធារណៈ​រដ្ឋ​កាលី​ហ្វញ៉ា លោក​វេជ្ជបណ្ឌិត Erica Pan មាន​ប្រសាសន៍​ថា ៖«ការ​ណាត់​ដើម្បី​ទទួល​បាន​ការ​​ចាក់​វាក់សាំង​នឹង​ធ្វើ​តាម​រយៈ​វិបសាយ MyTurn របស់​កាលីហ្វញ៉ា​ចាប់​ពី​ព្រឹក​ថ្ងៃ​ព្រសហ្បតិ៍​ទៅ។ រដ្ឋ​កំពុង​ធ្វើ​ការ​ចុះ​ឈ្មោះ​​អ្នក​ផ្តល់​សេវា និង​គ្លីនិក​បន្ថែម​ទៀត​ដើម្បី​គ្រប់​គ្រង​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ចាក់​ទៅ​មនុស្ស​វ័យ​ក្មេង។

លេខា​​ផ្នែក​សុខភាព និង​ធន​ធាន​មនុស្ស​កាលីហ្វញ៉ា លោក​វេជ្ជបណ្ឌិត​ Mark Ghaly កត់​សំគាល់​ថា មនុស្ស​វ័យ​ក្មេង​​ក៏​ប្រហែល​ជា​ទទួល​រង​ផល​រំខាន និង​បញ្ហា​តិច​តួច​ពី​ការ​ចាក់វ៉ាក់សាំង​ដូច​ជា អស់​កម្លាំង ក្តៅ​ខ្លួន និង​ឈឺ​ក្បាល​ជា​ដើម។ អាការ​ទាំង​នេះ​លោក​ហៅ​ថា ជា​រឿង​ធម្មតា ដូច​ដែល​កើត​មាន​ចំពោះ​មនុស្ស​ធំ​ដែរ។

រដ្ឋ​កាលី​ហ្វញ៉ា​​ក៏​​បាន​កំពុង​បង្កើន​កិច្ច​ខំ​ប្រឹង​ប្រែង​​បន្ថែម​ទៀត​ចំពោះ​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ដោយ​បាន​ចាប់​ដៃ​គូ​ជា​មួយ​អ្នក​មាន​ឥទ្ធិពល​ បុគ្គល​ល្បី​ៗ មេ​ដឹក​នាំ​ដែល​អ្នក​គាំទ្រ​ជឿ​ជាក់ មេ​ដឹក​នាំ​សហគមន៍ និង​នាយក​សាលា​ជា​ដើម​​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ទៅ​ចាក់​វ៉ាក់សាំង។

កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ Pfizer បាន​ក្លាយ​ជា​វ៉ាក់សាំងទី​១​នៅ​អាមេរិក​ដែល FDA ​​​អនុញ្ញាត​​​ប្រើ​​​​បន្ទាន់​ដល់​កុមារ​អាយុ១២​ដល់១៥ឆ្នាំ។

វា​ជា​វ៉ាក់សាំង​ការពារកូវីដ-១៩​ទី​មួយ​នៅ​សហរដ្ឋ​អាមេរិក​​​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បន្ទាន់​សម្រាប់​កុមារ​អាយុ​១២​​ឆ្នាំ​ដល់​១៥​ឆ្នាំ។ កន្លង​មក​​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បន្ទាន់​វ៉ាក់សាំង​កូវីដ-១៩​សម្រាប់​មនុស្ស​អាយុ​​​​១៦​ឆ្នាំ​​ឡើង​។ សម្រាប់​វ៉ាក់សាំង​ Moderna និង​ Johnson & Johnson ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បន្ទាន់​សម្រាប់​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើង។

ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ប្រើ​ប្រាស់​នេះ FDA បាន​ត្រួត​ពិនិត្យ​មើល​ទិន្នន័យ​ដែល​ដាក់​ដោយ​ក្រុម​ហ៊ុន Pfizer។ ក្រុម​ហ៊ុន​​បាន​និយាយ​កាល​ពិ​ចុង​ខែ​មីនា​ថា ការ​សាកល្បង​​លើ​មនុស្ស​អាយុ​១២ ​ដល់​១៥​ឆ្នាំ​ចំនួន​២២៦០​នាក់​បាន​បង្ហាញ​ថា​ វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​១០០​% និង​មាន​ភាព​ធន់​ខ្លាំង​ថែម​ទៀត។

លោក​វេជ្ជបណ្ឌិត​ Peter Marks នាយកមជ្ឈមណ្ឌល​ស្រាវ​ជ្រាវ និង​វាយ​តម្លៃ​ជីវសាស្ត្រ​របស់​FDA បាន​និយាយ​ថា ៖«វា​ជា​ការ​សម្រេច​ចិត្ត​ដោយ​ត្រង់​​មួយ»។

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក​បាន​ពិនិត្យ​មើល​ពីទិន្នន័យ​​សុវត្ថិភាព និងប្រសិទ្ធភាព​របស់ Pfizer។ រដ្ឋបាល​ក៏​បាន​ពិនិត្យ​មើល​ប្រព័ន្ធ​ប្រតិកម្ម​នៃ​ភាពស៊ាំទៅ​លើ​កុមារ​មួយ​ចំនួន​ដែល​បាន​ចាក់​​រួច​ និង​ប្រៀប​ធៀប​​ជា​មួយ​ប្រព័ន្ធ​ប្រតិកម្ម​នៃ​ភាពស៊ាំរបស់​មនុស្ស​វ័យ​ជំទង់ និង​មនុស្ស​ធំ​ដែល​ចាក់​រួច។

លោក Marks ប្រាប់​ថា ៖«ប្រតិកម្ម​​ភាពស៊ាំ​​របស់​វ៉ាក់សាំង​នេះ​ពិត​ជា​ល្អ​ណាស់ ហើយ​តាម​ពិត​ទៅ​ វា​ពិត​ជា​ល្អ​ ល្អ​ខ្លាំង​​ជាង​​វ៉ាក់សាំង​សម្រាប់​ក្រុម​មនុស្ស​អាយុ​ពី​១៦​​ទៅ​២៥​ឆ្នាំ​ថែម​ទៀត។ ចំពោះ​ទម្រង់​សុវត្ថិភាព​​​​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​១២​ទៅ​១៥​ឆ្នាំ​គឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​​នឹង​វ៉ាក់សាំង​សម្រាប់​មនុស្ស​​អាយុ​១៦​ទៅ​២៥​ឆ្នាំ»។

ស្នងការ​ស្តីទីរបស់ FDA លោក​វេជ្ជបណ្ឌិត​ Janet Woodcock ប្រាប់​អ្នក​កាសែត​​ថា ៖«FDA ធ្វើ​អ្វី​គ្រប់​យ៉ាង​​​ដើម្បី​ឲ្យ​យើង​អាច​ធានា​​បាន​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩​​ដែល​យើង​បាន​អនុញ្ញាត​គឺ​ត្រូវ​តាម​ស្តង់ដារ​កម្រិត​ខ្ពស់​របស់​រដ្ឋបាល​សម្រាប់​គុណភាព សុវត្ថិភាព និង​ ប្រសិទ្ធភាព»។

«យើង​ដឹង​ហើយ​ថា រាល់​​ពេល​​ជន​ជាតិ​អាមេរិក​ម្នាក់ រាប់​បញ្ចូល​ទាំង​សមាជិក​នៃ​ក្រុម​គ្រួសារ​​ផ្ទាល់​ខ្លួន​របស់​យើង​ផង​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង ពួក​គាត់​ទុក​ចិត្ត​លើ​ពួក​យើង​»៕

អាន​បន្ថែម៖ ទី​បំផុត អាមេរិក អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង Pfizer សម្រាប់​កុមារ​អាយុ​១២​ទៅ​១៥​ឆ្នាំ​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១៩ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២១ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម