Connect with us

កូវីដ-១៩

រកឃើញ​កម្មករ​រោងចក្រ​ជាង​១០០​នាក់​ឆ្លង​ជំងឺ​កូ​វីដ-​១៩​នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

​យោងតាម​របាយការណ៍​ស្តីពី​ការបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​១៩​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២​ ខែឧសភា​នេះ​បាន​ឲ្យ​ដឹងថា​ ក្នុងចំណោម​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២៧៩​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ ​ក្នុងនោះ​មាន​បងប្អូន​ជា​កម្មករ​កម្មការិនី​ធ្វើការ​នៅរោងចក្រ​មាន​ប្រមាណ​ជាង​១០០​នាក់​ផងដែរ​។​

បើតាម​របាយការណ៍​ដ​ដែល​បាន​បន្តថា​​ក្នុងចំណោម​កម្មករ​រោងចក្រ​ជាង​១០០​នាក់​ដែលមាន​ឆ្លង​ជំងឺ​កូ​វី​១៩​នេះ​ ភាគច្រើន​ជា​កម្មករ​បម្រើ​ការងារ​នៅតាម​រោងចក្រ​នៅ​សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ជា​តំបន់​ក្រហម ​ពិសេស​រោងចក្រ​T&K​ មាន​ឆ្លង​ច្រើនជាងគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ហេង ​សួរ​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ធ្លាប់​បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា ​មាន​កម្មករ​កម្មការិនី​ចំនួន​១៦៧៣​នាក់ ​ក្នុងនោះ​នៅ​រាជ​ធានី​ភ្នំពេញ​ចំនួន​១៥៩៨​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​នៅតាម​រោងចក្រ​សហគ្រាស​ចំនួន​២០៦​រោងចក្រ​។​

ក្នុងចំណោម​កម្មក​រឆ្ល​ង​ទាំងនោះ​ មាន​ឆ្លង​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៣៤​រោងចក្រ​ ខេត្ត​កណ្តា​ល​ចំនួន​២៣​រោងចក្រ តាកែវ​២៣​រោងចក្រ ព្រះសីហនុ​១៦​រោងចក្រ​ កំពង់ចាម​១​រោងចក្រ​ និង​កំពង់ឆ្នាំង​១​រោងចក្រ​។​

បើតាម​ក្រសួងសុខាភិបាល​បានប្រកាស​នៅថ្ងៃនេះ​ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន៤៧២នាក់​​នៅ​ទូទាំងប្រទេស ​ក្នុងនោះ​ករណី​ឆ្លង​សហគមន៍​ចំនួន​៤៦៩​នាក់​ និង​ករណី​អ្នក​ដំណើ​រ​មកពី​បរទេស​ចំនួន​៣​នាក់​ និង​ជាសះស្បើយ​ចំនួន៣៦៩នាក់​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹកថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​២០៦៩៥​នាក់ ​អ្នកជា​សះស្បើយ​ចំនួន​៨៥៣៩​នាក់​និង​អ្នក​ស្លាប់បាត់​បង់ជីវិត​ចំនួន​១៣៦​នាក់​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣០ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៤០ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម