កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន ប្រាប់ពីរោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែងខ្លួន
នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន BTV កាលពីថ្ងៃទី ១១ ឧសភា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានបញ្ជាក់អំពីរោគសញ្ញានិងភាពខុសគ្នានៃវីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងរាលដាលលឿនជាងវីរុសកូវីដ-១៩ទៅទៀត។

លោកស្រីវេជ្ជបណ្ឌិតរូបនេះ បានប្រាប់ច្បាស់អំពីរោគសញ្ញានៃវីរុសបំប្លែងខ្លួនថ្មីថា វីរុសនេះមានអាការរោគមិនខុសគ្នាពីជំងឺកូវីដ-១៩ប៉ុន្មានឡើយ តែអ្វីដែលអ្វីមិនដូចគ្នាគឺល្បឿននៃការចម្លង។
លោកស្រីមានប្រសាសន៍ថា “វីរុសកូវីដ-១៩ ដែលបំប្លែងថ្មីមានស្ថានភាពរោគសញ្ញាមិនខុសពីវីរុសមុនៗនោះទេ ប៉ុន្តែអ្វីជាការខុសគ្នានោះគឺល្បឿននៃការឆ្លង និង បម្រែបម្រួលការវាយលុយទៅក្នុងសរីរាង្គរបស់អ្នកជំងឺ”។ ការបំប្លែងខ្លួនរបស់វីរុសបំប្លែងថ្មីនេះ គឺជាការប្រែប្រួលនូវរូបរាងរបស់វីរុស (Spike Protein) ដែលវាបង្កភាពងាយស្រួលហើយរហ័សពេលឆ្លងនៅក្នុងរាងកាយ។

គិតចាប់ពីថ្ងៃ ២៧ មេសា ដល់ថ្ងៃទី ០៤ ឧសភា ២០២១ វីរុសកូវីដ-១៩ បានបំប្លែងខ្លួនដល់ ៧០ ប្រភេទហើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។ ក្នុងនោះវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា មានល្បឿននៃការឆ្លងលឿនខ្លាំងបំផុត។ ដូច្នេះដើម្បីការពារសុវត្ថិភាពរបស់ខ្លួន ពលរដ្ឋគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់គោលការណ៍ ៣កុំ ៣ការពារ កុំធ្វេសប្រហែសឱ្យសោះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពយើងពីវីរុសបំប្លែងខ្លួនទេ?
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


