កូវីដ-១៩
រដ្ឋាភិបាលមានផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅភ្នំពេញនិងខេត្តប្រឈមមួយចំនួនទៀតឲ្យបានគ្រប់ៗគ្នានៅឆ្នាំនេះ
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះរដ្ឋាភិបាលមានផែនការចាក់វ៉ាក់សាំងជួនដល់ពលរដ្ឋនៅរាជធានីភ្នំពេញខេត្តកណ្តាលនិងបណ្តាខេត្ត ដែលមានការប្រឈមទៅនឹងជំងឺកូវីដ ១៩ឲ្យបានគ្រប់ៗគ្នា។

ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំង៥០ម៉ឺនដូសនៅព្រឹកថ្ងៃទី១៦ឧសភានៅព្រលានយន្តហោះពោធិចិនតុងភ្នំពេញអន្តរជាតិ លោកស្រីបានបន្តថា គណៈកម្មការចំពោះកិច្ចក្នុងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសបានធ្វើផែនការធ្វើយ៉ាងណាចាក់ដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខេត្តកណ្តាលនិងខេត្តប្រឈមមួយចំនួនទៀតឲ្យបានគ្រប់ៗគ្នាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។

លោកស្រីបានបន្តទៀតថា «ដូច្នេះគិតថា ឆ្នាំ២០២១នេះយ៉ាងហោចណាស់ក៏បានអ្នកនៅភ្នំពេញខេត្តកណ្តាលនិងខេត្តប្រឈមមួយចំនួនទៀតឲ្យបានគ្រប់ៗគ្នាអាយុចាប់ពី១៨ឆ្នាំដែរ។ ទន្ទឹមនឹងនេះយើងនឹងធ្វើការរាយបណ្តាញទៅដល់ខេត្តផ្សេងៗទៀតឲ្យបានគ្រប់ខេត្តដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅតែម្តង ព្រោះថារាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងជាបន្តបន្ទាប់ទាំងវ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាមនិងទទួលជំនួយដែលយើងកំពុងចរចាជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ»។

លោកស្រីបានបន្តថា បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងសម្រុកចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញពិសេសនៅតំបន់ក្រហមនិងខេត្តកណ្តាល។
នេះជាលើកទី៣ ហើយដែលរដ្ឋាភិបាលបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ពីប្រទសចិនដែលលើកទី១បានដឹកមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ចំនួន១លាន៥០ម៉ឺនដូស លើកទី២ថ្ងៃទី១១ឧសភាចំនួន៥០ម៉ឺនដូសលើកទី៣នៅថ្ងៃទី១៦ឧសភាចំនួន៥០ម៉ឺនហើយនៅថ្ងៃទី២៣ឧសភាខាងមុខនេះនឹងដឹកបន្ថែម១លានដូសទៀត។

លោកស្រីបានបន្តទៀតថា កម្ពុជាគ្រោងបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់បន្ថែមចំនួន៥លានដូសនិងវ៉ាក់សាំងស៊ីណូហ្វាមចំនួន៤លានដូសបន្ថែមទៀតពីប្រទេសចិន ខណៈរហូតមកដល់បច្ចុប្បន្ននេះភាគីមិត្តចិនបានផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាមនេះឲ្យកម្ពុជាបានចំនួន១លាន៧សែនដូសរួចហើយ។
លោកស្រីបានបញ្ជាក់ថា ការបញ្ជាទិញបន្ថែមនេះ បូកជាមួយនឹងជំនួយកូវ៉ាក់របស់អង្គការសុខភាពពិភពលោកទៀតនឹងធ្វើឲ្យកម្ពុជាមានវ៉ាក់សាំងរហូតដល់ទី២៦លានដូស សម្រាប់ចាក់ជួនពលរដ្ឋប្រមាណ១៣លាននាក់នៅទូទាំងប្រទេស៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


