កូវីដ-១៩
កុំជឿផ្តេសផ្តាស ហាលថ្ងៃមិនអាចព្យាបាលវីរុសកូវីដ-១៩បានទេ
ពន្លឺព្រះអាទិត្យពិតជាចាំបាច់សម្រាប់សុខុមាលភាព ប្រសិនរាងកាយទទួលបានក្នុងកម្រិតសមស្រប ប៉ុន្តែអាចបណ្តាលឱ្យមានបញ្ហាស្បែក បើវាលើសពីតម្រូវការ។

កន្លងមកមានពាក្យចចាមរ៉ាមថា វីរុសកូវីដ-១៩ មិនអាចទ្រាំនឹងកម្តៅថ្ងៃនោះទេ ដូចនេះដើម្បីសម្លាប់មេរោគយើងត្រូវឈរ ឬហាត់ប្រាណហាលថ្ងៃ។ ផ្ទុយទៅវិញ អង្គការសុខភាពពិភពលោកបញ្ជាក់ថា វាមិនត្រឹមត្រូវឡើយ។ កម្តៅក្តៅខ្លាំងប៉ុនណាក៏មិនអាចការពារ ឬសម្លាប់វីរុសកូវីិដ-១៩បានដែរ ក្រៅពីធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចំណែក ការងូតទឹកក្តៅក៏មិនអាចការពារមិនឆ្លងកូវីដ-១៩បានដូចគ្នា ព្រោះសីតុណ្ហភាពរាងកាយនៅតែមានចាប់ពី ៣៦-៣៧អង្សាសេ ទោះអាកាសធាតុនៅខាងក្រៅក្តៅ ឬត្រជាក់ប៉ុនណាក៏ដោយ។

ដោយឡែក ជំនឿមួយទៀតដែលថា អាកាសធាតុក្ដៅអាចកាត់បន្ថយអត្រាចម្លងងរោគ ក៏ត្រូវបានអ្នកជំនាញមកពីសហរដ្ឋអាមេរិកបដិសេធថាជារឿងមិនពិត។
យ៉ាងណាមិញ តាមការស្រាវជ្រាវមុនៗបានឱ្យដឹងថា វីរុសងាយនឹងងាប់ពេលវាត្រូវកម្ដៅថ្ងៃ។ តួយ៉ាងសម្ភារប្រើប្រាស់មួយចំនួន ក្រោយពីលាងសម្អាតឬបោកគក់ កាលណាយកទៅហាលថ្ងៃ នោះមេរោគដែលតោងជាប់នឹងឆាប់ងាប់លឿន។

រីឯការសិក្សាមួយដែលធ្វើឡើងនៅប្រទេសស្កុតឡេន បានអះអាងថា កាំរស្មីយូវីពីព្រះអាទិត្យប្រហែល ២០ នាទី អាចធ្វើឱ្យស្បែកអ្នកជំងឺកូវីដ-១៩បញ្ចេញជាតិគីមីម្យ៉ាងដែលអាចបន្ថយរោគសញ្ញា និងអត្រាមរណភាពដោយសារវីរុសនេះបានផងដែរ។
ទោះយ៉ាងណា ជំនឿតៗគ្នាអំពីការហាលថ្ងៃឬឈរក្រោមពន្លឺព្រះអាទិត្យអាចធ្វើឱ្យជាសះស្បើយពីជំងឺកូវីដ-១៩ ឬអាចសម្លាប់វីរុសបាន សុទ្ធតែជារឿងតំណាល ពុំមានការអះអាងខាងវិទ្យាសាស្ត្រដើម្បីគាំទ្រឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ អនុញ្ញាតឱ្យអ្នកជំងឺកូវីដប៉ះពន្លឺព្រះអាទិត្យអាចបន្ថយហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់
ចុចអាន៖ អ្នកជំនាញថា អាកាសធាតុក្តៅមិនអាចកាត់បន្ថយការចម្លងវីរុសកូវីដ-១៩បានទេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


