កូវីដ-១៩
អ្នកគ្រូពេទ្យមើលថែនាយករដ្ឋមន្ត្រី Johnson លាឈប់ជុំវិញកង្វះការគោរព
អ្នកគ្រូពេទ្យម្នាក់ដែលមើលថែលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ពីជំងឺកូវីដ-១៩បានលាឈប់ពីមន្ទីរពេទ្យជុំវិញកង្វះការគោរពដែលរដ្ឋាភិបាលកំពុងធ្វើចំពោះដល់សេវាកម្មសុខភាពជាតិ NHS និងបុគ្គលិកសុខាភិបាល។
អ្នកគ្រូពេទ្យឈ្មោះ Jenny McGee ដែលបានព្យាបាលលោកនាយករដ្ឋមន្ត្រីរយៈពេល២ថ្ងៃនៅពេលលោកស្ថិតនៅក្នុងមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងដ៍បាននិយាយថា ៖«យើងមិនទទួលបានការគោរព ហើយឥឡូវនេះការចំណាយដែលយើងសមទទួលបាន។ ខ្ញុំទើបនឹងឈឺ។ ដូច្នេះខ្ញុំដាក់ពាក្យឈប់»។
ការលើកឡើងរបស់អ្នកគ្រូពេទ្យអំពីការចំណាយសំដៅទៅលើអំពីការតម្លើងប្រាក់ឈ្នួល១សេនដែលជាសំណើររបស់រដ្ឋាភិបាលសម្រាប់បុគ្គលិក NHS។ អ្នកស្រី McGee ក៏បានរិះគន់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលអំពីវិបត្តិកូវីដ-១៩។
អ្នកស្រីបានលើកឡើងថា ៖«គិលានុប្បដ្ឋាកជាច្រើនមានអារម្មណ៍ថា រដ្ឋាភិបាលដឹកនាំគ្មានប្រសិទ្ធភាព មិនច្បាស់លាស់ សារណែនាំចម្រុះច្រើន។ វាពិតជាតូចចិត្តណាស់»។

អ្នកស្រីបានធ្វើការកត់សំគាល់នៅក្នុងវីដេអូឯកសារប៉ុស្តិ៍ Channel 4 ដែលមានចំណងជើងថា « The Year Britain Stopped”ដែលនឹងចាក់ផ្សាយនៅថ្ងៃទី២៤ ខែឧសភា។
អ្នកស្រី McGee ក៏បានរៀបរាប់អំពីការមើលឃើញរបស់អ្នកស្រីទៅលើលោកនាយករដ្ឋមន្ត្រីថា ៖«ជុំវិញលោកនាយករដ្ឋមន្ត្រី មានអ្នកជំងឺច្រើនណាស់ អ្នកខ្លះកំពុងដេកស្លាប់។ ខ្ញុំចាំច្បាស់ដែលបានឃើញគាត់ ហើយគិតថា គាត់មានសុខភាពមិនល្អសោះ។ គាត់មានពណ៌សប្បុរស្បែកខុសគេ»។
អ្នកស្រី McGee ដែលមកទីក្រុង Invercargill ប្រទេសញ៉ូវសាឡែនជាគិលានុប្បដ្ឋាយិកាម្នាក់ក្នុងចំណោមពីរនាក់ដែលទទួលបានការអរគុណពីលោក Johnson បន្ទាប់ពីលោកបានព្យាបាលកូវីដ-១៩។
បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី១២ ខែមេសា លោកនាយករដ្ឋមន្ត្រីបានកោតសរសើរអ្នកស្រី McGee និងអ្នកស្រី Luis Pitarma ដែលមកពីទីក្រុង Aveiro ប្រទេសព័រទុយហ្គាល់សម្រាប់ការជួយសង្គ្រោះជីវិតរបស់លោក។ លោកមានប្រសាសន៍ពីក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យនៅមន្ទីរពេទ្យ St Thomas ថា ៖«ខ្ញុំពិតជាមិនអាចអរគុណដល់ពួកគេគ្រប់គ្រាន់ឡើយ»។
អ្នកគ្រូពេទ្យ McGee បានលើកឡើងថា នៅពេលអ្នកស្រីគិតទៅដល់ពេលវេលាដែលបានចំណាយជាមួយលោក Johnson អ្នកស្រីបានគិតថា វាជាពេលវេលាដ៏ចម្លែក។
អ្នកស្រី និងអ្នកគ្រូពេទ្យម្នាក់ទៀតត្រូវបានលោកនាយករដ្ឋមន្ត្រីអញ្ជើញឲ្យចូលរួមខួបលើកទី៧២នៃសេវាកម្មសុខាភិបាលជាតិ។
អ្នកស្រីបាននិយាយថា ៖«វាជាឱកាសថតរូបដ៏ល្អមួយ។ អ្នកដឹងទេ ប្រភេទដូចជាលោក Boris និងមិត្តភក្តិ NHS របស់គាត់ ប៉ុន្តែខ្ញុំចង់ស្ថិតនៅឲ្យឆ្ងាយ»។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃអង្គារតាមរយៈមូលនិធិ NHS របស់ Guy’s និង St Thomas’ អ្នកស្រី McGee លើកឡើងថា ៖«បន្ទាប់ពីឆ្នាំដ៏វេទនាក្នុងអាជីពគិលានុប្បដ្ឋាយិកា ខ្ញុំសម្រេចចាកចេញពី NHS ប៉ុន្តែសង្ឃឹមវិលត្រឡប់មកវិញនាពេលអនាគត»។
«ខ្ញុំរីករាយចាប់ផ្តើមកុងត្រាគិលានុប្បដ្ឋាយិកាថ្មីនៅ Caribbean មុនពេលត្រឡប់ទៅលេងស្រុកក្នុងប្រទេសញ៉ូវសាឡែនក្នុងថ្ងៃឈប់សម្រាកចុងឆ្នាំនេះ។ ខ្ញុំពិតជាមោទនភាពដែលបានធ្វើការនៅមន្ទីរពេទ្យ St Thomas និងបានក្លាយជាផ្នែកនៃក្រុមការងារដ៏ល្អ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ independent
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


