Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ​បន្ត​រកឃើញ​កម្មករ​រោងចក្រ​៤៤​នាក់​និង​អ្នកលក់ដូរ​១​នាក់​ឆ្លង​ជំងឺ​កូ​វីដ-១៩​​

បានផុស

នៅ

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានប្រកាស​រកឃើញ​កម្ម​ករ​រោងចក្រ​ចំនួន​៤៤​នាក់​ និង​អ្នកលក់ដូរ​១​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នៅ​ថ្ងៃទី​១៩ ​ខែឧសភា​ឆ្នាំ​២០២១​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ ដែល​បាន​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី២០ ​ខែ​ឧសភា​នេះ​បាន​ឲ្យ​ដឹងថា​ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៥​នាក់​នោះ ​ក្នុងនោះ​មាន​២២​នាក់ជាក​ម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ ​វ៉ា​សាន់​ កម្មករ​២១​នាក់​ទៀត ​បម្រើ​ការងារ​នៅ​រោង​ចក្រ​ កា​ណាធៀ កម្មករ​១​នាក់​ទៀត ​បម្រើ​ការងារ​នៅ​រោងចក្រ​ អូ​រី​ហ្សី​ន​ និង​១​នាក់​ទៀត​ជា​អ្នកលក់ដូរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ថ្ងៃនេះ​ ដែរ​ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ចំនួន៣៨​នាក់​ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​-​កូរ៉េ​ ត្រូវបាន​អនុញ្ញាតឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ ធ្វើ​ឲ្យ​អ្នកជា​កើនឡើង​ដល់​៨៣​នាក់​។​

លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បានបាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​វិលត្រឡប់​ទៅផ្ទះ​វិញ​នាពេលនេះ ត្រូវ​បន្ត​តែ​ថែទាំ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក១៤​ថ្ងៃ​បន្តទៀត ក្រោយពី​ការយក​សំណាក​លើកចុងក្រោយ​បញ្ជាក់ថា អវិជ្ជមាន​កូ​វិដ​-១៩ ទើប​បងប្អូន​អាច​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​បាន​ធម្មតា​វិញ ហើយ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ ៣.​ការពារនិង ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម