កូវីដ-១៩
ថ្ងៃនេះ! ខេត្តកំពង់ស្ពឺ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៩នាក់បានជាសះស្បើយបន្ថែមទៀត
អ្នកជំងឺកូវីដ-១៩ ចំនួន ៣៩នាក់ ក្នុងខេត្តកំពង់ស្ពឺ បានជាសះស្បើយជាបន្តបន្ទាប់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្របពេលអ្នកឆ្លងចុងក្រោយនេះ ភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។
នៅថ្ងៃនេះដែរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានដឹកនាំមន្ត្រីក្រោមឱវាត់ចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ទាំង ៣៩នាក់នោះផងដែរ។ ការជាសះស្បើយរបស់បងប្អូនប្រជាពលរដ្ឋដែលផ្ទុកវីរុសកូវីដ-១៩នេះ គឺមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងក្រុមគ្រូពេទ្យជួរមុខនៅមណ្ឌលព្យាបាល អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតក្នុងសង្កាត់-ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងនាមលោកផ្ទាល់សូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺរបស់យើង ដែលជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៨នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ ២១៤នាក់។ អភិបាលខេត្តកំពង់ស្ពឺ បានទទូចដល់បងប្អូនដែលជាសះស្បើយនៅថ្ងៃនេះ ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្ថែមទៀត។ ឯកឧត្តម វ៉ី សំណាង បានបន្ថែមថា ក្នុងករណីមានការសង្ស័យសូមប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរឬក៏សេវាសាធារណៈរបស់រដ្ឋ ដែលនៅជិតបងប្អូនរស់នៅបំផុត និងអនុវត្តជាប្រចាំនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីខ្លួនយើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។



អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនឱ្យនៅដាច់ដោយឡែក តាមដានពិនិត្យសុខភាព និងទំទាក់ទំទងមកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក៕
អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ បងប្អូនកុំយល់ច្រឡំ បើកផ្សារឡើងវិញនៅថ្ងៃ ២៤ ឧសភានេះ បានតែផ្នែកគ្រឿងម្ហូបអាហារតែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



