Connect with us

កូវីដ-១៩

ក្រសួងសុខាភិបាល​យក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​មួយទៀត​ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩​កម្រិត​ធ្ងន់ធ្ងរ​

បានផុស

នៅ

​​ក្រសួងសុខាភិបាល​បាន​យក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​មួយទៀត ​សម្រាប់​ព្យាបាលអ្នកជំងឺ​កូ​វីដ​១៩​កម្រិត​ធ្ងន់ធ្ងរ​ ខណៈ​បច្ចុប្បន្ន​មាននៅ​មន្ទីរពេទ្យ​រុស្សី មន្ទីរពេទ្យ​ហ្លួង​ម៉ែ មណ្ឌល​ព្យាបាល​សែន​សុខ​និង​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ដំណើរ​ការដាក់​សម្ភារសង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែឧសភា​នេះ លោកសាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ​នេះ​គឺជា​ការប្រុងប្រយ័ត្ន​មួយ​ ព្រោះ​ក្រសួង​នឹង​តម្រូវ​ឲ្យ​មន្ទីរពេទ្យរដ្ឋ​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ ត្រូវមាន​បន្ទប់​ដាក់​អុក​ស៊ី​ហ្សែន​សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​កូ​វីដ​១៩​ដែលមាន​កម្រិត​ធ្ងន់ធ្ង​រ​។​

លោករដ្ឋមន្ត្រីបាន​បន្តថា ​«ជួនកាល​អ្នកជំងឺ​ខ្លះ​ ពេល​ចូល​មន្ទីរពេទ្យ ​មាន​ជំងឺ​ធម្មតា​ តែ​ពេល​ពិនិត្យ​ទៅរក​ឃើញ​ជំងឺ​កូ​វីដ​។​ អីចឹង​ការ​មាន​សេវា​ព្យាបាល​ជំងឺ​កូ​វីដ​នេះ​ ងាយស្រួល​ដល់​មន្ទីរពេទ្យ​នីមួយៗ​ក្នុងការ​ទប់​ស្កាត់​មិន​ឲ្យ​មានការ​ចម្លង​តៗ​គ្នា​ ទាំង​គ្រូពេទ្យ​ អ្នក​កំដរ ​អ្នកជំងឺ​ និង​អ្នកជំងឺ​ដែល​សម្រាក​នៅ​មន្ទី​រពេទ្យ​ ព្រោះ​យើង​បានដាក់​គាត់​ដាច់ដោយឡែក​មិនឱ្យ​ចម្លង​ទៅ​អ្នក​ដទៃទៀត​»​។​

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីនេះ​ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​​ក៏​អាច​ទទួល​អ្នកជំងឺ​ធ្ងន់ធ្ងរ​មកពី​ខាង​ក្រៅ​ផងដែរ​ ហើយរាល់​ការព្យាបាល​ជំងឺ​កូ​វីដ​នេះ ​គឺ​មិន​គិតថ្លៃ​ឡើយ​។​

លោកសាស្ត្រាចារ្យ លូ លី​ឃាង ប្រធាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ បាន​មានប្រសាសន៍ថា ​សម្រាប់​សេវា​សង្គ្រោះបន្ទាន់​ស​ម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​កម្រិតធ្ងន់​នេះ​មន្ទីរពេទ្យ​មាន​គ្រែ​ចំនួន​៣៥​គ្រែ​បំពាក់​ដោយ​ម៉ា​ស៊ីន​ជំនួយ​ដង្ហើម​ សម្រាប់​ជួយសង្គ្រោះ​បន្ទាន់​ដល់​អ្នកជំងឺ​ និង​មាន​គ្រូពេទ្យ​ចំនួន​៦០​នាក់​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​វេន​គ្នា​ផងដែរ​។​

លោកវេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ននេះ​មាន​មន្ទីរពេទ្យ​មួយចំនួន​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ដែលមាន​កម្រិតធ្ងន់​រួម​មាន​ មន្ទីរ​ពេ​ទ្យ​រុស្សី​ មាន​ចំនួន​១៥០​គ្រែ មន្ទីរពេទ្យ​ហ្លួង​ម៉ែ​មាន​ជិត​១០០​គ្រែ មណ្ឌល​ចាក់អង្រែ​មាន​ជាង​១០​គ្រែ ​និង​កំពុង​រៀបចំ​បន្ថែម​ប្រមាណ​១០០​គ្រែ​ និង​មណ្ឌលព្យាបាល​ជំងឺ​កូ​វីដ​សែន​សុខ​២​មាន​ប្រមាណ​១០០​គ្រែ​។​

លោកវេជ្ជបណ្ឌិតបានបន្តថា ចំណែកការព្យាបាល​អ្នកជំងឺ​កូ​វីដ​ស្រាល​វិញ​ ក្រសួង​មាន​មណ្ឌល​ព្យា​បាល​ជាង​១០​កន្លែង​ដែល​អាច​ដាក់​អ្នកជំងឺ​បាន​ជាង​៨​ពាន់​គ្រែ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម