កូវីដ-១៩
ការសិក្សា៖ សត្វឆ្កែហិតក្លិន មានសមត្ថភាពសឹង១០០ភាគរយ រកឃើញវីរុសកូវីដ-១៩
យោងតាមការស្រាវជ្រាវដ៏ធំមួយរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា សត្វឆ្កែហិតក្លិន មានប្រសិទ្ធភាពរកអ្នកផ្ទុកកូវីដ-១៩សឹងរហ័សជាងតេស្តរហ័សទៅទៀត ហើយឆាប់ៗនេះវាអាចនឹងត្រូវដាក់ពង្រាយតាមព្រលានយន្តហោះនៅក្នុងប្រទេស។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មេរោគកូរ៉ូណាមាន “ក្លិនប្លែក” ដែលនាំឱ្យឱ្យសត្វឆ្កែទទួលការបណ្តុះបណ្តាលពិសេស អាចកំណត់អត្តសញ្ញាណមនុស្សដែលឆ្លងកូវីដ-១៩ និងសូម្បីតែអ្នកដែលមិនមានរោគសញ្ញាក៏អាចដឹងបានដែរ។

លទ្ធផលគួរឱ្យភ្ញាក់ផ្អើលបង្ហាញថា សត្វឆ្កែដែលគេបង្ហាត់ឲ្យហិតក្លិនមានសមត្ថភាពអាចរកឃើញកូវីដ-១៩បានត្រឹមត្រូវរហូតដល់ទៅ ៩៤ ភាគរយឯណោះ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា “វាពិតជាហួសពីការរំពឹងទុក” ដែលឆ្កែអាចត្រូវបានប្រើនៅកន្លែងធ្វើការ រោងកុន និងពហុកីឡាដ្ឋាន ដើម្បីជួយអង់គ្លេសឱ្យវិលមករកសភាពធម្មតាវិញ។

ស្របគ្នានេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Durham ព្រមទាំងសាលាវេជ្ជសាស្ត្រអនាម័យនិងត្រូពិកទីក្រុងឡុងដ៍ (LSHTM) កំពុងពិភាក្សាជាមួយនាយកដ្ឋានសុខាភិបាលនិងអង្គការសុខភាពពិភពលោកអំពីការដាក់ពង្រាយសត្វឆ្កែនៅតាមអាកាសយានដ្ឋាន។

ពួកគេបានអះអាងថា ឆ្កែពីរក្បាលអាចតេស្តរក Covid-19 ពីអ្នកដំណើរ ៣០០ នាក់លើយន្ដហោះ ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ហើយក្រោយពីមនុស្សទាំងនោះត្រូវបានរកឃើញវិជ្ជមានកូវីដដោយសត្វឆ្កែ ពួកគេនឹងទទួលការធ្វើតេស្ត PCR ម្ដងទៀតដើម្បីបញ្ជាក់ពីលទ្ធផល៕


ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Dialy
ចុចអាន៖ អ្វីជាជំងឺផ្សិតខ្មៅ? ហេតុអីបានជាងាយឆ្លងចំពោះអ្នកជំងឺកូវីដ-១៩?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


