Connect with us

កូវីដ-១៩

អ្នកចាក់វ៉ាក់សាំងរួច ហើយឆ្លងកូវីដ មានរោគសញ្ញាទាំង៤នេះ

បានផុស

នៅ

បណ្តាប្រទេសនានានៅលើពិភពលោក កំពុងតែពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងគោលបំណង វិលទៅរកជីវិតធម្មតាឡើងវិញ។

People shop and go about their daily life in Bolton town centre as surge testing and rapid coronavirus vaccinations continue on May 26, 2021 in Bolton, England
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែនៅពេលដែលការប្រើវ៉ាក់សាំង គឺជាវិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺដែលអាចបណ្តាលឲ្យស្លាប់នោះ ក៏នៅតែមានសេចក្តីរាយការណ៍ថា មនុស្សនៅតែធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ដដែលបន្ទាប់ពីចាក់រួច។

នេះគឺដោយសារតែ វ៉ាក់សាំង ត្រូវចំណាយពេលច្រើនសប្តាហ៍សម្រាប់រាងកាយដើម្បីបង្កើតការការពារជំងឺ ហើយវ៉ាក់សាំងបច្ចុប្បន្ន ត្រូវការចាក់ពីរដូសដើម្បីធ្វើឲ្យមានប្រសិទ្ធភាពពេញលេញ។

អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ King ក្នុងទីក្រុងឡុងដ៍ បានស្រាវជ្រាវពីករណីឆ្លង ក្រោយពេលចាក់វ៉ាក់សាំង ដោយពួកគេ បានពិនិត្យទិន្នន័យពីមនុស្សប្រមាណ ១.១លាននាក់ ដែលទៅចាក់វ៉ាក់សាំងនៅចន្លោះខែធ្នូឆ្នាំមុន ដល់ពាក់កណ្តាលខែឧសភាឆ្នាំនេះ។

ពួកគេរកឃើញថា មនុស្សពេញវ័យចំនួន ២,២៧៨នាក់ បានធ្វើតេស្តវិជ្ជមានបន្ទាប់ពីចាក់វ៉ាក់សាំងឬស្មើនឹង ០,២ភាគរយ។ តួលេខ បានធ្លាក់ចុះខ្លាំងជាងនេះទៅទៀត ចំពោះអ្នកដែលបានចាក់២ដូស ពោលគឺមានតែ ១៨៧នាក់ឬ ០,០៣ភាគរយប៉ុណ្ណោះដែលឆ្លងកូវីដ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញរោគសញ្ញាចំនួន៤ ដែលបង្ហាញថា អ្នកប្រហែលជាឆ្លងកូវីដទោះបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ៖

១. កណ្តាស់

ទោះបីជាមិនត្រូវបានរាប់បញ្ចូលជារោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាសំខាន់ៗនៃជំងឺកូវីដក៏ដោយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការកណ្តាស់គួរតែត្រូវតាមដាន។

The study found It was 24 per cent more common in people under 60

មាន២៤ភាគរយចំពោះមនុស្សអាយុក្រោម៦០ឆ្នាំ ដែលឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំង។

ការកណ្តាស់ គឺជារោគសញ្ញាទូទៅបំផុតតែមួយគត់ ដែលត្រូវបានគេរាយការណ៍ ចំពោះអ្នកចាក់វ៉ាក់សាំងកូវីដហើយ។

២. ដកដង្ហើមខ្លី

ថ្វីបើស្ថានភាពសុខភាពផ្សេងៗគ្នា អាចបង្កឲ្យមានបញ្ហាដកដង្ហើមខ្លីក៏ដោយ ប៉ុន្តែជំងឺកូវីដ-១៩ អាចជាបញ្ហាមួយក្នុងចំណោមនោះ។

The King's College London researchers feel a shortness of breath shouldn't be ignored

ប្រសិនបើអ្នកមានអារម្មណ៍ថាដកដង្ហើមមិនដល់គ្នា ឬដកដង្ហើមខ្លី បន្ទាប់ពីចាក់វ៉ាក់សាំង អ្នកគួរតែទៅធ្វើតេស្ត។

៣. ឈឺត្រចៀក

ការឈឺត្រចៀក គឺជារោគសញ្ញាសំខាន់មួយទៀត ដែលអ្នកចាក់វ៉ាក់សាំងកូវីដហើយ គួរតែដឹង។

Earache has been described by some people with Covid

អ្នកជំងឺកូវីដ ដែលមិនចាក់វ៉ាក់សាំង បានត្អូញត្អែរពីការហ៊ឹងត្រចៀក។

ប្រសិនបើអ្នក ឈឺត្រចៀកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង វាអាចជាសញ្ញាមួយថា អ្នកឆ្លងកូវីដហើយ។

៤. ហើមកូនកណ្តុរ

ផលរំខានដែលមិនសូវកើតមានបន្ទាប់ពីចាក់វ៉ាក់សាំង គឺហើមកូនកណ្តុរនៅត្រង់ក្លៀកឬ ក។

Four new Covid symptoms to watch out for have been released

ទោះអាការនេះ តែងតែបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃក៏ដោយ តែវាក៏អាចជាសញ្ញានៃការឆ្លងកូវីដផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅ​ថ្ងៃ​ស្អែក​នេះ ​ក្រសួង​ការងារ​​​ និង​ស្ថានទូត​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នឹង​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជូន​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ដែល​មិន​បាន​វិល​មក​ស្រុក​កំណើត

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​២០០០​នាក់ ​បាន​ដាក់​​ពង្រាយ​ការពារ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការប្រែប្រួលអាកាសធាតុនាំឲ្យមនុស្សជាងកន្លះលាននាក់លើលោកដាច់សរសៃឈាមខួរក្បាលស្លាប់ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ

Sokha Hotels

ព័ត៌មានពេញនិយម