Connect with us

កូវីដ-១៩

ខេត្តកំពត​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី​ ៥៨នាក់​ បន្ថែម​ទៀត

បានផុស

នៅ

រដ្ឋបាល​ខេត្តកំពត​បា​ន​ប្រកាស​រក​ឃើញ​ករ​ណី​វិជ្ជមាន​កូ​វីដ១៩​ចំនួន​៥៨​នាក់ ​បន្ថែម​ទៀត​ស្រី​២២​នាក់ នៅ​ថ្ងៃទី​៥​ ខែមិថុនា​ ឆ្នាំ​២០២១ ​ដែល​ភាគច្រើន​ជា​កសិករ​និង​បុគ្គលិក​ខេ​ធី​វី។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ថ្ងៃទី​០៥​មិថុនា​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ករណី​អ្នក​ឆ្លង​ចំនួន​៥៨​នាក់​នោះ​ក្នុង​នោះ​មាន ជា​កសិករ​ចំនួន​៤៩​នាក់ អាជីវ​ករលក់​គ្រឿងសំណង់​១​នាក់​និង​បុគ្គលិក ខេ ធី វី រ៉ូយ៉ាល់​ចំនួន​៨​នាក់។

បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាច្រើន​នាក់ ភូមិសាស្ត្រ​ច្រកទ្វារព្រំដែន រដ្ឋបាល​ខេត្តកំពត បានសម្រេច​ផ្អាក​អាជីវកម្ម កាស៊ីណូ នានា ដែល​ស្ថិតក្នុង​ច្រកទ្វារព្រំដែន ដូចជា​កាស៊ីណូ ច្រកទ្វារ​ទ្វេភាគី តន់​ហន់ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​មួយកន្លែង និង​កាស៊ីណូ ចំនួន​២​កន្លែង​ទៀត នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ នេះ​។

ជាមួយគ្នានេះដែរ រដ្ឋបាល​ខេត្តកំពត ក៏បាន​បិទ​ផ្អាក​ការលក់ដូរ​ផ្សារ ព្រែក​ក្រឹស រយៈពេល​១៤​ថ្ងៃ​ផងដែរ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម