កូវីដ-១៩
ចាក់វ៉ាក់សាំងយឺតយ៉ាវនិងកង្វះវិធានការទប់ស្កាត់ ប្រេស៊ីល ត្រៀមខ្លួនទទួលកូវីដ រលកទី៣
ខណៈកំពុងងើបឡើងវិញពីនាមជាប្រទេសមានអ្នកស្លាប់ខ្ពស់បំផុតមួយដោយសារជំងឺកូវីដ-១៩នៅលើពិភពលោក ប្រេស៊ីលកំពុងរងការគំរាមកំហែងនៃជំងឺកូវីដរលកទី៣ ដែលត្រូវបានជំរុញដោយការពន្យាពេលចាក់វ៉ាក់សាំង និងកង្វះវិធានការទប់ស្កាត់។
រលករាតត្បាតនីមួយៗនៅក្នុងប្រទេសប្រេស៊ីលត្រូវបានគេមើលឃើញថា មានសភាដ៏អាក្រក់ ពោលគឺកាលពីរលកទី១ក្នុងខែកក្កដាឆ្នាំ២០២០ ប្រេស៊ីលមានអ្នកស្លាប់ប្រហែល១,០០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងរលកទី២កាលពីខែមេសាឆ្នាំនេះ មនុស្ស៣,០០០នាក់ បានស្លាប់ក្នុងថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក អត្រាបានថយចុះមកជាមធ្យម មានអ្នកស្លាប់ប្រហែល១,៦០០នាក់ក្នុងមួយថ្ងៃ កាលពីសប្តាហ៍កន្លងទៅ ហើយប្រជាជនប្រេស៊ីលភាគច្រើនបានត្រឡប់ទៅរកស៊ីដូចធម្មតាវិញ។
ប៉ុន្តែខណៈរដូវរងានៅអឌ្ឍគោលខាងត្បូងខិតជិតមកដល់ជាថ្មីម្តងទៀត ក្រុមអ្នកជំនាញនិយាយថា ភ្លើងសញ្ញាប្រកាសអាសន្នកំពុងបំភ្លឺឡើង ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចនៃការវិលត្រឡប់ទៅរកព្រឹត្តិការណ៍មុនៗ ដូចជាមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺហូរហៀរ រណ្តៅកប់សពធំៗ រថយន្តក្លាស្សេសពគរលើគ្នា និងឈុតឆាករន្ធត់ផ្សេងៗទៀត។
ប្រទេសនេះ មានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ២១២លាននាក់របស់ខ្លួន ហើយប្រញាប់ប្រញាល់ក្នុងការដកវិធានការស្នាក់នៅក្នុងផ្ទះ។
ទន្ទឹមនឹងនេះ វីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់ រួមទាំងវីរុស Gamma ដែលបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីលផ្ទាល់ បូករួមទាំងករណីដំបូងនៃវីរុស Delta ដែលកើតចេញពីប្រទេសឥណ្ឌាផងដែរ បានគំរាមកំហែងដល់ការបង្កើនល្បឿន រីករាលដាលនៃជំងឺនេះ។
ជំងឺកូវីដ-១៩ បានឆក់យកជីវិតមនុស្សជាង៤៧០,០០០នាក់ នៅក្នុងប្រទេសប្រេស៊ីលរួចទៅហើយពោលគឺជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


