កូវីដ-១៩
មន្ត្រីជាន់ខ្ពស់ ប្រាប់មូលហេតុនៃការចាក់វ៉ាក់សាំងកូវីដ-១៩ លឿនជាងការគ្រោងទុក
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានលើកឡើងថា តាមការគ្រោងទុក ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ១០លានអាចនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២ ប៉ុន្តែតាមស្ថានភាពជាក់ស្ដែង កម្ពុជាអាចនឹងបញ្ចប់ការចាក់វ៉ាក់សាំងតាមគម្រោងនៅចុងឆ្នាំ២០២១ ឬត្រឹមត្រីមាសទី១ ឆ្នាំ២០២២ប៉ុណ្ណោះ។
មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា មូលហេតុដែលនាំឱ្យល្បឿននៃការចាក់វ៉ាក់សាំងលឿនជាងការរំពឹងទុកនេះ គឺដោយសារចំនួនវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន និងជំនួយរបស់មិត្តចិន បញ្ជូនមកលឿនជាបន្ដបន្ទាប់។
លោកស្រីបញ្ជាក់បន្ថែមថា សម្រាប់កងកម្លាំងគ្រូពេទ្យទាំងស៉ីវិល និងយោធា ត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីចាក់ជូនពលរដ្ឋឲ្យបានគ្រប់ចំនួន។
លោកស្រី ឱ វណ្ណឌីន លើកឡើងថា បច្ចុប្បន្នកម្លាំងជំរុញការចាក់វ៉ាក់សាំងដែលកំពុងបំពេញការងារនេះ មិនទាន់បញ្ចេញអស់នៅឡើយទេ។ ប្រសិនបើអាចប្រើប្រាស់កម្លាំងសរុបឲ្យអស់លទ្ធភាព ល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋ គឺកាន់តែលឿន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុនៃ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស ដែលវ៉ាក់សាំងទាំងនេះ កម្ពុជាបានចាត់ចែង និងបញ្ជាទិញរួចរាល់ផងដែរ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុប ៣,០៧៦,៧៧៥នាក់ ស្មើនឹងជាង ៣០.៧៧ភាគរយនៃចំនួនប្រជាពលរដ្ឋ១០លាននាក់ត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


