Connect with us

កូវីដ-១៩

ស្លាប់២២នាក់ និងឆ្លងកូវីដ ៣,០៥៨ករណីទៀត នៅ ថៃ

បានផុស

នៅ

នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២២នាក់បន្ថែមទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៥៧៧នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,០៥៨ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់២១០,៧៨២ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៥៩៩ករណីគឺជាប្រជាជនទូទៅ និង៤៥៩ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន៤,០៩៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ អ្នកបម្រើក្នុងសភា ថៃ ឆ្លងកូវីដ ពេលនេះ លទ្ធផលតេស្តរបស់លោក ប្រាយុទ្ធ ក៏ចេញដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម