Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​រតនគិរី​ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ថ្មី ៨​នាក់​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាល​ខេត្ត​រតនគិរី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​បន្ថែមទៀត​ចំនួន​៨​នាក់ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី បាន​ខិតខំ​បន្ត​ស្រាវជ្រាវ​និង​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ៨​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​កម្ពុ​ជាថ្មី ទទួលបាន​នៅ​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

​អ្នក​វិជ្ជមាន​ខាងលើ ធ្លាប់​បាន​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នក​វិជ្ជមាន ដែល​បាន​រកឃើញ​កន្លងមក ដោយ​តម្រូវ​ឲ្យ​បុគ្គល​ទាំងនោះ ធ្វើតេស្ត​សំណាក​និង​មួយចំនួនទៀត​មាន​អាការៈ​មិន​ស្រួលខ្លួន​បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ត​សំណាក​(Rapid Test)​ជា​លទ្ធផល​ក្នុងចំណោម​សំណាក ១៧០​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៨​នាក់​។ គិត​ត្រឹម​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​នៅក្នុង​ខេត្ត​រតនគីរី​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ២១៣​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ១៨​នាក់​កំពុង​សម្រាក​ព្យាបាល​ចំនួន ១៩៥​នាក់៕

អាន​ពិស្តារ ៖​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ៖ វុ​ទ្ធ ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម