កូវីដ-១៩
អ្នកធ្លាប់ទៅទីតាំងទាំង ៧នេះ ត្រូវយកចិត្តទុកដាក់តាមដានសុខភាព និងដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី ២៣ ខែមិថុនា បានធ្វើការផ្សព្វផ្សាយ អំពីទីតាំងដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ជាបន្តបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធ និងធ្លាប់ទៅទីតាំងទាំងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ និងតាមដានសុខភាពជាប្រចាំ។
ខាងក្រោមទីតាំងជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ទាំង ៧៖
១. មីហឹរ Seoul សាខាផ្សារសុវណ្ណា មានបុគ្គលិកជាច្រើននាក់ ដែលធ្វើការនៅទីតាំងខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាន ជាបន្តបន្ទាប់នៅថ្ងៃទី ២៣ ខែមិថុនា។

២. បុគ្គលិកផ្នែកទីផ្សារធ្វើការនៅធនាគារពាណិជ្ជ ឈីហ្វ (Chief Commercial Bank ) សាខាបឹងកក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ R១១ កែងផ្លូវ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានវិជ្ជមានកូវីដ១៩។
៣. គ្លីនិក រ៉ាក់ (Clinic Rhac) ស្ថិតផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី២១ ខណ្ឌចំការមន សូមអ្នកដែលធ្លាប់ទៅទីតាំងនោះ ចាប់ពីថ្ងៃទី ១៦ ខែមិថុនា យកចិត្តទុកដាក់តាមដានសុខភាព និងដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ ដោយសារអ្នកជំងឺកូវីដ១៩ បានទៅពិនិត្យសុខភាព នៅទីតាំងខាងលើនេះ។
៤. ហាងកាត់សក់ 2PM កាត់សក់បុរសនារី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១BT ភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដោយសារមានអ្នកជំងឺកូវីដ១៩ ពីរនាក់បានចូលទៅកាត់សក់នៅទីតាំងខាងលើ។
៥. ទីតាំងគ្លីនិកធ្មេញ រៀលធីស បុគ្គលិកធ្វើការនៅនៅទីនេះមានវិជ្ជមានកូវីដ១៩ ទីតាំងស្ថិតនៅផ្ទះលេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ដើម្បីសុវត្ថិភាព ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមិថុនា សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
៦. ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។អ្នកជំងឺបានចូលទៅទិញទំនិញមួយចំនួននៅទីតាំងខាងលើនេះ អ្នកដែលដឹងខ្លួនថាពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ១៦ ខែមិថុនា។
៧. មន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺកូវីដ១៩ បានចូល ទៅកាន់ ទីតាំងខាងលើនេះដើម្បីទទួលសេវាពិនិត្យឈាម។ សូមប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ១៨ ខែមិថុនា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


