កូវីដ-១៩
រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹងស្ដីពីមរណភាព អ្នកវិជ្ជមាន កូវីដ១៩ បុរសនិងស្ត្រីចំនួន ២ នាក់ នៅថ្ងៃទី២៨នេះ
កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០ ២១ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីមរណភាពបុរសនិងស្ត្រី អ្នកវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខាងលើនេះ ១ឈ្មោះ កឹម ឈឹម ភេទប្រុស អាយុ ៨៣ ឆ្នាំ រស់នៅភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ដោយមានគ្រោះថ្នាក់ចរាចរណ៍របួសបាក់បែក ប៉ះទង្គិចក្បាល បានរកឃើញវិជ្ជមានកូវីដ១៩ និងដោយសាររបួសធ្ងន់ធ្ងរ បុរសខាងលើបានទទួលមរណភាពនៅម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី ២៨ ខែមិថុនានេះ។
ទី២ ឈ្មោះ ប្រាក់ អិន ភេទស្រីអាយុ ៦៦ ឆ្នាំរស់នៅភូមិខ្លាគ្រហឹមឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ បានរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាចនាថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ៩ និង នាទី។ ដោយ មានអាការៈហត់ដង្ហក់ នឹងឡេះឡះខ្លាំង ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង ៨និ៥០នាទី ព្រឹកថ្ងៃ ទី ២៨ ខែមិថុនា នឹងបានទទួលមរណភាពនៅម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ២៨ ខែមិថុនា នេះ៕
ដោយ ៖ ឈៀងថារិទ្ធ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ



