Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ជូនដំណឹង​ ស្ដីពី​ការ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ២០ នាក់​ថ្មី​ថែម ទៀត​នៅ​ថ្ងៃទី២៩នេះ​

បានផុស

នៅ

​កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច ថ្ងៃទី២៩ ខែមិថុនា​ឆ្នាំ២០២១ នេះ​បាន​ចេញ​សេចក្តី​ជូន​ដំ​ណឹង​ស្ដីពី​ការ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី​ទៀត​ចំនួន២០នាក់ លើ​គ្រូបង្រៀន អាជីវករ និង​កម្មករ​រោងចក្រ។

អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង២០នាក់​ខាងលើ​នេះ​គឺ រស់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន៥នាក់ , នៅ​ស្រុក​រលាប្អៀរ ៤នាក់ និង​នៅក្នុង​ស្រុក​បរិបូណ៌ ចំនួន១នាក់ នៅ​ស្រុក​សាមគ្គី​មានជ័យ១នាក់ ស្រុក​កំពង់ លែង១នាក់ និង ស្រុក​កំពង់ត្រឡាច៨នាក់។

នៅក្នុង​សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ គិត​មកដល់​ថ្ងៃទី២៩ ខែមិថុនា នេះ​ខេត្តកំពង់ឆ្នាំង​មាន​អ្នក​វិជ្ជមាន​សរុប​ចំនួន៥៥០នាក់ , ជាសះស្បើយ​ថ្មី ៧នាក់ , អ្នកជា​សះស្បើយ​សរុប ៣៧២នាក់ , អ្នកស្លាប់​ថ្មី ២នាក់ , អ្នក​ស្លាប់​សរុប​ចំនួន១១នាក់ , និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន១៧៧នាក់៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម