កូវីដ-១៩
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់ជាង៦០០នាក់ហើយ
ភ្នំពេញ ៖ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ជាង៦០០នាក់ហើយ ក្នុងចំនោមអ្នកជំងឺសរុបជាង៥ម៉ឺននាក់នៅទូទាំងប្រទេស។
ក្នុងចំណោមអ្នកស្លាប់ជាង៦០០នាក់នោះ ក្នុងនោះស្លាប់នៅក្នុងខែមិថុនានេះមានចំនួនច្រើនជាងគេរហូតដល់ទៅ៣៨៧ នាក់។
ប្រទេសកម្ពុជាបានឆ្លងជំងឺកូវីដ១៩ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទៅលើបុរសជនជាតិចិន១នាក់នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។

បន្ទាប់មកទៀត កម្ពុជាបានឆ្លងក្នុងសហគមន៍ចំនួន៣លើកក្នុងនោះ ទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកាឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឆ្នាំ២០២០និងទី៣ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន១១៣០នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៩៩១នាក់ អ្នកដំណើរមកពីបរទេសចំនួន១៣៩នាក់ ជាសះស្បើយ ៦៧០នាក់ និងស្លាប់២៧នាក់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន។

យ៉ាងណាក៏ដោយប្រទេសកម្ពុជាមិនចង់ឃើញជំងឺកូវីដ១៩វ៉ៃលុកលើសពីបន្ទាត់ក្រហមនោះទេ ព្រោះវានឹងឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅកម្ពុជាឈានដល់បន្ទាយក្រហមហើយបើកាលណាលើសពីបន្ទាត់ក្រហមនោះមន្ទីរពេទ្យកន្លែងព្យាបាលលើសពីសមត្ថភាពរបស់យើងដោយសារអ្នកជំងឺច្រើន អត់មានកន្លែងដាក់ ហើយស្លាប់ក៏ច្រើន ហើយបងប្អូនក៏ពិបាករកទទួលទាន ហើយត្រូវបិទតំបន់មួយចំនួនម្តងទៀតហើយ។

លោកស្រីបានបញ្ជាក់ថា ដើម្បីទប់យ៉ាងណាកុំឱ្យវិរុសនឹងឆ្លងតទៅទៀត ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជាពិសេសប៉ះពាល់ដល់សុខភាពពលរដ្ឋពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាខិតខំទប់ស្កាត់ទាំងអស់គ្នាពិសេសអនុវត្តវិធានការ៣ការពារ ដូចជា ពាក់ម៉ាស ឧស្សាហ៍អនាម័យ លាងដៃ និងរក្សាគម្លាតសុវត្តិភាពសង្គមនិងបុគ្គល និង ៣កុំ រួមមាន កុំទៅទីកន្លែងដែលមានមនុស្សកកកុញច្រើន កុំទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលនិងកុំប៉ះពាល់គ្នាឬចាប់ដៃគ្នាឡើយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥០៣៨៥ នាក់ អ្នកជាសះស្បើយចំនួន៤៤១៤៣នាក់និងអ្នកស្លាប់ចំនួន៦០២នាក់៕
ដោយ ៖ សំអឿន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


