កូវីដ-១៩
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩បានពង្រីកដល់រាជធានីខេត្តចំនួន១៤ហើយ
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានពង្រីកដល់រាជធានីខេត្តចំនួន១៤ហើយ។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះ កុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តព្រៃវែង។

ក្នុងនោះខេត្តប៉ៃលិន និងខេត្តព្រៃវែងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋចាប់ពីថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះតទៅ ខណៈរាជធានីភ្នំពេញនឹងត្រូវបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងព្រៃវែង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
សម្រាប់ខត្តព្រៃវែង ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ធ្វើឡើងនៅទីតាំងវិទ្យាល័យអង្គដួង។

រីឯខេត្តប៉ៃលិនវិញចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅមានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ដោយនៅក្រុងប៉ៃលិនចាក់នៅនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន២កន្លែង និងនៅមណ្ឌលសុខភាពក្រចាប់ចំនួន១កន្លែង។
ស្រុកសាលាក្រៅចាក់នៅមណ្ឌលសុខភាពផ្សារព្រំចំនួន២កន្លែង នៅមណ្ឌលសុខភាពភ្នំស្កង់ចំនួន១កន្លែង នៅមណ្ឌលសុខភាពភ្នំព្រាលចំនួន១កន្លែង។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះមានពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៤,៧០១,២៥៥នាក់ ស្មើនឹង៤៧.០១% ធៀបនឹងគោលដៅ១០លាននាក់។
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


